ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាល ប្រាប់ពីវិធីមួយចំនួនការពារខ្លួនពីបាតុភូតផ្លេកបន្ទោរ ផ្គរ រន្ទះ
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបង្ហាញពីវិធីការពារខ្លួននិងសង្គ្រោះបឋមពីបាតុភូតរន្ទះដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីឱ្យចេះការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីបាតុភូតរន្ទះនៅក្នុងរដូវភ្លៀងនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ ខែឧសភាថានៅក្នុងរដូវភ្លៀងនេះតែងតែមានបាតុភូតរន្ទះដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វមួយចំនួន។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានបន្តថាដើម្បីការពារខ្លួនពីបាតុភូតរន្ទះនេះប្រជាពលរដ្ឋត្រូវអនុវត្តវិធីមួយចំនួនដូចជានៅពេលមានផ្លេកបន្ទោរឬផ្គររន្ទះត្រូបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នានិងយកដៃខ្ទប់ត្រចៀក ត្រូវរត់ចេញពីទឹកឬស្រែនៅខាងក្នុងឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើងឬឌុយទូរសព្ទ័ដោយទុកចំងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូឬកង់នៅពេលមេឃភ្លៀងឬអង្គុយក្នុងតង់និងអង្គុយនៅក្រោមដើមឈើឡើយត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។

ចំពោះ វិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានណែនាំឲ្យប្រជាពល រដ្ឋត្រូវផ្លុំខ្យល់ចូលមាត់និងមាត់ជាមួយជនរងគ្រោះក្នុងករណីជនរងគ្រោះមិនដកដង្ហើមនិងសង្កាត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីពចរ ត្រូវក្រាលកន្ទេលឬបាវឆ្នួតកុំឲ្យជនរងគ្រោះនៅផ្ទាល់ដីឬទឹកជ្រាំការពារដើម្បីកុំឲ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេកនិងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹងឬហូរឈាម។
លោកវេជ្ជបណ្ឌិត លីសូវ៉ាន់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធីទាំងនេះឲ្យបានល្អនិងខ្ជាប់ខ្ជួនដើម្បីការពារខ្លួនក៏ដូចជាកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុ ភូតរន្ទះព្រោះថាបច្ចុប្បន្ននេះដោយសារអាកាសធាតុមានការប្រែប្រួលបានធ្វើឲ្យមានបាតុភូតរន្ទះកើតឡើងច្រើនដោយធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ និងស្លាប់ជាញឹកញាប់ពិសេសនៅក្នុងរដូវភ្លៀង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៣២លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់ របួស ៩នាក់ខូចខាតផ្ទះសម្បែង១១ខ្នងនិងងាប់គោក្របីចំនួន២៣ក្បាល។
លោក ឃុន សុខាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់និងរន្ទះបាញ់ដែលតែងតែកើតមាននៅក្នុងរដូវភ្លៀងធ្លាក់ញឹកញាប់ ខណៈរដូវវស្សានឹងចូលមកដល់នៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


