Connect with us

ព័ត៌មានជាតិ

យោធាតំបន់ប្រតិបត្តិការសឹក​រងបន្ទាយមានជ័យ បិទវគ្គហ្វឹកហ្វឺន​​ត្រៀមទប់ទល់ជាមួយ​​ក្រុមឧទ្ទាម

បានផុស

នៅ

តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺន បាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថ​ភាព ​ដល់យោធា នៅទីលានភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំ​នួន​៣ថ្ងៃ ចាប់ពី ថ្ងៃទី១៦ដល់ ថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ២០២០ និងប្ដេជ្ញា​អនុវត្តទប់ទល់ជាមួយ​​ក្រុមឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់។

នេះ ដោយមានការចូលរួម លោក​ឧត្ដម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរងជានាយសេនាធិការយោធភូមិភាគទី៥ លោក​ឧត្ដម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងសិក្ខាកាមជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍ត្រី​ ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ បានអនុវត្តរយៈពេល៣ថ្ងៃ ក្នុងនោះ មានមេរៀន ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ហ្វឹកហាត់​របៀប​ជួរ​ទ័ព​ របៀបប្រើប្រាស់អាវុធ លាងអាវុធ និងបាញ់គ្រាប់​ពិត ។

​លោក​ឧត្ដមសេនីយ៍ត្រី​ ជឹម ប៊ុនអាន បាន​ឲ្យដឹងបន្តទៀតថា ការអនុវត្តជាក់ស្តែង និងទ្រឹស្តី​ក្នុងវគ្គ​បំប៉ន​ជំនាញ​បាញ់គ្រាប់ពិតនេះ ​បានធ្វើយុទ្ធដំណើរហ្វឹកហាត់ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព នៅ​បណ្ដោយ​ព្រំដែន​កម្ពុជា ថៃ ។ជាងនេះទៅទៀត វគ្គ​ហ្វឹកហ្វឺន​នេះ ជាការ​ប្ដេជ្ញា​និងត្រៀមខ្លួន​ ដើម្បីអនុវត្តទប់ទល់ជាមួយ​​ក្រុមឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​ប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស​។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បាន​បានជំរុញដល់កម្លាំងសិក្ខាកាមទាំងអស់ ​ត្រូវយក​ចំណេះវិជ្ជា​​ទៅ​អនុវត្ត​​ឲ្យចំគោលដៅ ដូចជា​ត្រៀម​មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។

ជាមួយគ្នានោះ លោកលោកឧត្តមសេនីយ៍ទោ បានលើកទឹកចិត្តឲ្យយោធាទាំងអស់​ចេញល្បាត និងការពារ​តាមគោល​ដៅ​សំខាន់ៗ ​និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារ​ប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ជាដើម៕

​អត្ថបទ ៖ វ៉ាន់ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម