ព័ត៌មានជាតិ
ចាំមើលៗតើរូបរាងថ្មីរបស់អេស៊ីលីដាម៉ូបាល នឹងចេញនៅឆ្នាំ ២០២១ តើស្អាតប៉ុណ្ណា?
ធនាគារអេស៊ីលីដាភីអ៊ិលស៊ី នឹងបង្ហាញរូបរាងថ្មីរបស់អេស៊ីលីដាម៉ូបាល ដែលជាសេវាកម្មមួយកំពុងមានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជននាពេលបច្ចុប្បន្ននេះ នៅឆ្នាំ២០២១ខាងមុខនេះហើយ។

លោកស្រី សុខ សោភា នាយិកា ប្រតិបត្តិទីផ្សារ នៃធនាគារអេស៊ីលីដា បានឲ្យដឹងថា រូបរាងថ្មីរបស់អេស៊ីលីដាម៉ូបាលឬអេស៊ីលីដាទាន់ចិត្ត ដែលនឹងបង្ហាញនៅឆ្នាំ២០២១ខាងមុខនេះ នឹងកាន់តែទំនើបនិងកាន់តែពិសេសថែមទៀតដែលធនាគារបានខិតខំអភិវឌ្ឍន៍ឡើងប្រក បដោយភាពឆ្នៃប្រឌិតខ្ពស់ដើម្បីចូលរួមគាំទ្ររាល់ដំណើរការអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើនទ្វេដង។ លោកស្រីបានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០២១នេះតទៅ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលទាំងអស់ នឹងប្រើប្រាស់ដោយមិនគិតថ្លៃសេវាប្រចាំខែ និងមិនគិតថ្លៃសេវាក្នុងការផ្ទេរប្រាក់រវាងធនាគារ អេស៊ីលីដា ទូទាំងប្រទេសឡើយ។

លោកស្រីបានបន្តថា អេស៊ីលីដាទាន់ចិត្ តបានបង្កើតឡើងជាង៤ឆ្នាំមកហើយ សម្រាប់បម្រើជូនអតិថិជនក្នុងវិស័យហិរញ្ញវត្ថុហើយធនាគារកំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរណ៍បែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើនដែលមាននៅក្នុងទាន់ចិត្ត ដូចជា៖ ស្កែនទូទាត់តាមឃ្យូអរកូដក្នុងការទូទាត់ទំនិញ ផ្ទេរប្រាក់មិនអស់កម្រៃសេវាបញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់ថ្លៃវិក្កយបត្រអគ្គិសនីពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ដាក់-ដកប្រាក់ បង់ប្រាក់ សំណើសុំឥណទាន បើកគណនីមានកាលកំណត់។ លោកស្រី សុខ សោភាបន្ថែមថា «យើងតែងស្តាប់អតិថិជន យើងបំពេញតម្រូវការពួកគាត់ កត្តានេះហើយដែលបានធ្វើ
ឲ្យធនាគារ អេស៊ីលីដា អភិវឌ្ឍន៍អេស៊ីលីដាម៉ូបាល (អេស៊ីលីដាទាន់ចិត្ត) ដែលមានរូបរាងថ្មី រចនាឡើងដ៏ល្អឥតខ្ចោះ ប្រកបដោយភាពច្នៃប្រឌិតនិងមានបច្ចេកទេសខ្ពស់ ងាយស្រួលប្រើ មានសុវត្ថភាព ដើម្បីអតិថិជនដ៏ឆ្លាតវៃរបស់យើងប្រើប្រាស់»។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ធនាគារអេស៊ីលីដា មានអតិថិជនប្រមាណជាង ១លាន ៧សែននាក់កំពុងប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មានម៉ាស៊ីនអេធីអឹមសម្រាប់ដកប្រាក់-ដាក់ប្រាក់ នៅទូទាំងប្រទេសសរុប ៧២២គ្រឿង មានម៉ាស៊ីនឆូតកាតជិត៤៣០០គ្រឿង និងប័ណ្ណដកប្រាក់អេស៊ីលីដាមានដល់ទៅជាង១លានប័ណ្ណ៕
អត្ថបទ៖ ពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


