ព័ត៌មានជាតិ
ករណីបាញ់សម្លាប់មនុស្សនៅខណ្ឌកំបូល ត្រូវសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យហើយ
ភ្នំពេញ ៖ ករណីបាញ់សម្លាប់មនុស្សនៅមូលដ្ឋានខណ្ឌកំបូល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួង និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបបានហើយ ដកហូត អាវុធខ្លី ១ដើម ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែននគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងករណីបាញ់សម្លាប់មនុស្សនៅមូលដ្ឋានខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ឥឡូវជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបបានហើយ ដកហូតអាវុធខ្លី ១ដើម។

ជនសង្ស័យឈ្មោះ សុខហេង សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រែញរ ដង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ឲ្យដឹងថា បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណះកំពុងជិះម៉ូតូហើយត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន ៤គ្រាប់តែត្រូវជនរងគ្រោះ ៣គ្រាប់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ខណៈនោះជនរងគ្រោះរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងហ៊ុមព័ទ្ធទីតាំងកន្លែងកើតហេតុពិនិត្យជាក់ស្តែងនិងរើសសំបកគ្រាប់ទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


