ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អំពាវនាវពលរដ្ឋទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធានាបានទាំងស្រុងចំពោះសុខសន្តិភាព
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធានាបានទាំងស្រុងចំពោះសុខសន្តិភាព និងការរីកចម្រើនគ្រប់មូលដ្ឋានទូទាំងប្រទេស។

លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុងចំនួន ៩ឃុំ នៅស្រុកស្វាយជ្រំ រួមមាន៖ ឃុំបាសាក់ ឃុំគ្រួស ឃុំស្វាយធំ ឃុំឈើទាល ឃុំស្វាយយា ឃុំស្វាយអង្គ ឃុំអង្គតាសូ ឃុំគោកព្រីង ឃុំស្វាយជ្រំ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២នេះ។
លោកជំទាវ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចប្រធាន និងសម្ដេចប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះបេក្ខជនពេញសិទ្ធ និងបម្រុងទាំងអស់ និងបានជូនសូមពរឲ្យទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតខាងមុខនេះ។

លោកជំទាវ ក៏បានលើកឡើងពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងបានណែនាំឲ្យថ្នាក់ដឹកនាំ និងបេក្ខជនគណ បក្ស បន្តការខិតខំបំរើប្រជាពលរដ្ឋឲ្យបានល្អ ដូចដែលគណបក្សបានប្រកាន់យកគោលការណ៍រួមសុខរួមទុក្ខជាមួយប្រជន មិនរត់ចោលប្រជាជន អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន។

ជាចុងក្រោយលោជំទាវ ម៉ែន សំអន ក៏បានអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងស្នើសុំឲ្យគ្រប់ភាគីចូលរួមបង្កលក្ខណៈ ឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ ជាពិសេស ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹង និងគោរពទៅតាមការកំណត់ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត រហូតដល់កិច្ចដំណើការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ត្រូបានបញ្ចប់រួចរាល់ជាស្ថាពរ តែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


