Connect with us

ព័ត៌មានជាតិ

ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ សហការ​ជាមួយ​អាជ្ញាធរ​ខេត្តតាកែវ ដឹកនាំ​បាញ់ថ្នាំ​កំចាត់​សត្វល្អិត​សម្លាប់​មេរោគ​ផ្សេងៗ​ក្នុង​ផ្សារ​ចំនួន​៤​នៅ​ខេត្តតាកែវ​

បានផុស

នៅ

ព្រឹក​ថ្ងែ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០នេះ ដោ​យមា​នការ​ចង្អុល​បង្ហាញ​ពីសំណាក់​លោក ម៉ឹង ពន្លក ប្រធាន ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​មានការ​ស្នើសុំ​ដល់​ក្រុម ហ៊ុន អី​ហ្ស៉ី​ភេ​ស​ខន​ត្រូល​” Easy Pest Control “​ ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សេងៗ ក្នុង​ផ្សារ​ខេ​ត្តតាកែវ ពីសំ​ណាក់លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្តតាកែវ និង​មានការ​ដឹកនាំ​ចូលរួម​ផ្ទា​ល់​ពីលោកស្រី គា សុ​ភូ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ លោក ផាន់ វ៉ាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក អេង ប៉​ជា​ក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្ត​តាកែវ បាន​ចុះ​បាញ់ថ្នាំ​កំ​ចាត់​សត្វល្អិត សម្លាប់​មេរោគ​ផ្សេងៗ ជាច្រើន​ប្រភេទ នៅ​តាម​ផ្សារ​ក្នុង​ខេត្ត ដោយ​ក្នុង​នោះ​មានការ​សហ​ការ​ ផងដែរ ពីអាជ្ញាធរក្រុង​ដូន​កែវ និង អាជ្ញាធរ​ស្រុក​ចំនួន​២ គឺ​ស្រុក​ត្រាំកក់ ស្រុក​បាទី និង​ក្រុមហ៊ុន អី​ហ្ស៉ី​ ភេ​ស ​ខន​​ ត្រូល ដែ​លមាន​ទីតាំងនៅ​ខ​ណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ចុះ​ដឹកនាំ​បាញ់​ដោយ​ផ្ទាល់​ដោយ​លោក ជា សុវណ្ណ​មករា ប្រធាន​ក្រុមហ៊ុន អី​ហ្ស៉ី​ភេ​ស​ខន​ត្រូល ” Easy Pest Control ” និង​ក្រុមការងារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​ក្រុមហ៊ុន អី​ហ្ស៉ី​​ ភេ​ស ​ខន​ ត្រូល បាន​ឲ្យ​ដឹ​ងថា ការ​ចុះ​បាញ់ថ្នាំ​ថ្ងៃនេះ គឺ​ជួយ​កំ​ចាត់​សត្វ​ល្អិត​ចង្រៃ​ជាច្រើន​និង​អាច​កំ​ចាត់​មេរោគ​ឆ្លង​កូ​វិដ​១៩ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង រួម​និង​ជំងឺ​ផ្សេងៗ​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​ទី​រួម​ខេត្ត​តាកែវ​ផងដែរ។​

សូមបញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​បាញ់ថ្នាំ​កំ​ចាត់​សត្វល្អិត និង​អាច​សម្លាប់​មេរោគ​កូ​វិដ​១៩ និង​កំ​ចាត់​មេ​រោគ​ផ្សេងៗ​បាន ដែល​ធ្វើ​ទ្បើង​នៅ​ទីតាំង​ចំនួន​០៤ នៅ​ក្នុង​ខេត្តតា​កែវ គឺ​ទី​០១ចុះ​បាញ់​ក្នុង​ផ្សារ​ណាត់ ទី​០២ នៅ​ក្នុង​ផ្សារ​ធំ​តាកែវ ទី​០៣ នៅ​ផ្សារ​អង្គតាសោម ក្នុងស្រុក​ត្រាំកក់ និង​ទី​តាំងទី​០៤ នៅ​ផ្សារ​សំរោង​យោង ក្នុងស្រុក​បាទី ខេត្ត​តាកែវ៕

អត្ថបទ ៖​ វីរ​:​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម