ព័ត៌មានជាតិ
ផ្សារព្រៃខ្មែរបន្ទាប់ពីបិទបាន៤ថ្ងៃ ត្រូវមន្ទីរសុខាភិបាលខេត្តចុះបាញ់ថ្នាំសម្លាប់មេរោគ
នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ មន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណផ្សារព្រៃខ្មែរ បន្ទាប់ពីអាជ្ញាធរខេត្តបានបិទផ្សារព្រៃខ្មែរមិនឲ្យដំណើរការលក់ដូររយៈពេល៤ថ្ងៃ ដោយសារតែក្រុមគ្រួសារសព ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ បានចេញចូលទិញទំនិញក្នុងផ្សារមួយនេះ យកទៅធ្វើបុណ្យសពកន្លងមក។
លោកវេជ្ជបណ្ឌិត គង់ច័ន្ទធា ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃនេះថា ដោយទទួលបានការស្នើសុំពីលោកអភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាការណែនាំរបស់ លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងាររបស់លោក ក៏បានបាញ់ថ្នាំនៅក្នុងបរិវេណផ្សារ និងតាមជាយៗផ្សារ ដោយសហការជាមួយអាជ្ញាធរស្រុក។ លោកបានបញ្ជាក់ទៀតថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត គឺត្រូវបិតរយៈពេល១៤ថ្ងៃ ហើយបើគ្មានការប្រែប្រួលទេ គ្រប់១៤ថ្ងៃអាជីវករអាចលក់ដូរឡើងវិញដូចផ្សារពង្រអញ្ចឹង។


ដោយឡែក អភិបាលរងស្រុករលាប្អៀរ លោក សេង វិចិត្រ បានឲ្យដឹងថា ផ្សារព្រៃខ្មែរបានបិទនៅថ្ងៃទី20 ខែមេសា បន្ទាប់ពីរកឃើញមានក្រុមគ្រួសារ អ្នកស្លាប់ដោយសារកូវីដ១៩ ម្នាក់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ចេញចូលក្នុងផ្សារព្រៃខ្មែរជាញឹកញាប់។ លោកអភិបាលរងស្រុករលាប្អៀរ បានឲ្យដឹងទៀតថា ក្រោយពីបិតផ្សារ ក្រុមការងារអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យក៏បានសហការគ្នាចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងផ្សារ ដោយណែនាំឲ្យពួកគាត់ស្ម័គ្រចិត្តទៅយកសំណាករកមេរោគកូវីដ១៩ ហើយក្នុងរយៈពេលតែ២ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែមេសា មានអាជីវករស្ម័គ្រចិត្តទៅធ្វើទៅយកសំណាកមានចំនួនជាង១០០នាក់ និងនៅថ្ងៃទី២៣ ក៏មានអាជីវករនៅតែបន្តទៅយកសំណាកនៅឡើយ តែចំនួនពិតប្រាកដមិនទាន់ដឹងនៅឡើយទេ។



សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ នូ ចុល អាយុ៥៧ឆ្នាំ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីទៀបភ្លឺថ្ងៃទី១៩ ខែមេសា និងបានធ្វើសំណាកឃើញមានវិជ្ជមាន១៩ មន្ទីរជំនាញក៏ដូចជាអាជ្ញាធរ បានព្យាយាមប្រឹងប្រែងទប់ស្កាត់ ដោយចេញវិធានការបិតទីតាំង ៣ កន្លែង ក្នុងនោះបានបិទផ្សារព្រៃខ្មែរ បិទគ្លីនិកឯកជន នៅសង្កាត់ផ្សារឆ្នាំង បិតវត្តភ្នំយោងផងដែរ។ ដោយឡែកលទ្ធផល នៃការយកសំណាកទៅធ្វើតេស្ត លើអ្នកពាក់ព័ន្ធ និងក្រុមគ្រួសារ សាច់ញាតិនៃសព ចំនួន៤៨នាក់ ដែលចេញដោយវិទ្យាស្ថានជាតិប៉ាស្ទ័រនៅរសៀលថ្ងៃទី២២ ម្សិលមិញនេះ គឺអវិជ្ជមានទាំងអស់៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ ចុះពិនិត្យការបិទទីតាំង០៤កន្លែង ដែលជាប់សង្ស័យថា មានការឆ្លងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



