ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន លើបច្ចេកទេសបង្រៀនពីចម្ងាយ
ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “បច្ចេកទេសការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក” ដើម្បីពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនផ្នែកឌីជីថល បំប៉នសមត្ថភាពបន្ថែមលើបច្ចេកទេសក្នុងការបង្រៀន ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធានាផ្ដល់សេវាអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស ស្របតាមបរិបទនៃការអប់រំបែបឌីជីថល និងចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល។

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅ នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ដោយមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់ ស្រី ១៥ នាក់ និងវិទ្យាល័យរវៀង ខេត្តព្រះវិហារ ដែលមានសិក្ខាកាមសរុបចំនួន ២៥ នាក់ ស្រី ១០ នាក់ ចាប់ពីថ្ងៃទី១៣-១៦ ខែមិថុនា ឆ្នាំ២០២២ តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDPII) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានទទួលការបណ្ដុះបណ្ដាលស្ដីពី៖
– ការប្រើប្រាស់អ៊ីមែលផ្លូវការក្រសួងអប់រំ យុវជន និងកីឡា
– ការប្រើប្រាស់កម្មវិធី Google Classroom សម្រាប់គ្រប់គ្រងថ្នាក់រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក
– ប្រើប្រាស់កម្មវិធី Google Workspace for Education សម្រាប់ចែករំលែកឯកសារបង្រៀនធ្វើសំណួរស្ទង់សមត្ថភាពសិស្ស និងការស្រង់អវត្តមានសិស្ស
– ប្រើប្រាស់កម្មវិធី Google Meet សម្រាប់បង្រៀនសិស្សពីចម្ងាយ
– ប្រើប្រាស់សម្ភារៈ ICT ដែលមានស្រាប់ជំនួយដល់ការបង្រៀន។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានធ្វើតេស្តមុនវគ្គ ក្រោយបញ្ចប់វគ្គដើម្បីវាស់ស្ទង់សមត្ថភាព ចូលរួមអនុវត្តផ្ទាល់ ដើម្បីធានាបានថាពិតជាអាចប្រើប្រាស់កម្មវិធីខាងលើ និងយកទៅអនុវត្តផ្ទាល់បង្កើនប្រសិទ្ធភាពក្នុងការបង្រៀនតាមបែបឌីជីថល។ សូមជម្រាបថា វគ្គ បណ្ដុះបណ្ដាលនេះ នឹង ត្រូវបានរៀបចំឡើងនៅតាមសាលាធនធាននានាតាមបណ្ដារាជធានី ខេត្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


