ព័ត៌មានជាតិ
មន្ទីរជំនាញសហការជាមួយអាជ្ញាធរក្រុងសំអាតបឹងកំសាន្ត ឲ្យមានសោភណ្ឌភាពល្អនិងស្រស់បំព្រង
រតនគិរី ៖ ផ្ទៃបឹងកំសាន្តហាក់មានសម្រស់ស្រស់បំព្រងឡើងវិញ បន្ទាប់ពីអាជ្ញាធរក្រុងបានលុង បានសហការជាមួយមន្ទីរពាក់ព័ន្ធធ្វើការស្ដារសំអាតឡើងវិញ នូវសំរាមនិងស្មៅ ត្រែង ដែលដុះតាមមាត់បឹង និងក្នុងផ្ទៃបឹង តាមការណែនាំរបស់លោកអភិបាលខេត្ត។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរក្រុងបានលុង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះធ្វើការស្ដារសំអាត ផ្ទៃបឹងកំសាន្តដើម្បីឲ្យផ្ទៃបឹងមានសភាពស្រស់បំព្រងឡើងវិញ ក្រោយពេលរដូវភ្លៀងធ្លាក់ មានសំរាមហូរចូល និងស្មៅ ត្រែង ដុះនៅលើផ្ទៃបឹងនេះ ជាច្រើនឆ្នាំមកហើយ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងក្នុងឱកាសចុះស្ដារសម្អាតបឹងកម្សាន្តនាពេលនេះថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យមន្ទីរជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរក្រុងបានលុង ធ្វើការស្ដារសំអាតផ្ទៃបឹងចំនួន២ ក្នុងក្រុង គឺបឹងកន្សែង និងបឹងកម្សាន្តកាយយកស្មៅ ចក ដែលដុះរីករាលដាលស្ទើរពេញផ្ទៃបឹង នោះដើម្បីឲ្យផ្ទៃបឹងមានភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាការលើកកម្ពស់សោភណ្ឌភាពបឹងឲ្យមានលក្ខណៈធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។

ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានសុំអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋានជុំវិញមាត់បឹងសូមចូលរួមសម្អាតអនាម័យបរិស្ថាន នៅជុំវិញបឹង ដើម្បីឲ្យផ្ទៃបឹងធានាបាននូវនិរន្តរភាពបរិស្ថានមួយប្រកបដោយគុណភាព និងភាពស្រស់ស្អាតសម្រាប់ខេត្តរតនគិរីយើងនេះផង។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលបឹងកំសាន្ត ត្រូវបានស្ដារសំអាត ក្នុងខណៈដែលបឹងកន្សែងនេះ ត្រូវបានស្ដារនិងសំអាតជារៀងរាល់ឆ្នាំ៕
ដោយ ៖ អ៊ុច សាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


