Connect with us

ព័ត៌មានជាតិ

​ម្ទេស​ក្នុងស្រុក​ឡើងថ្លៃ​ ដោយសារ​ឈ្មួញ​នាំ​ចេញទៅ​ថៃ​ មានតម្លៃ​ខ្ពស់

បានផុស

នៅ

​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ ​អ្នកលក់​និង​អ្នក​ទិញដូរ ​ក្នុង​ផ្សារ​មានការ​ភ្ញាក់ផ្អើល​ ដោយសារតែ​ផ្លែ​ម្ទេស​ឡើងថ្លៃ​ហួស​ពី​ការ​ស្មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ច្បាស់​ការ​ពី​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ​នេះ​ថា នៅ​ក្នុង​ខែ​នេះ​ ផ្លែ​ម្ទេស​ក្នុង​ទីផ្សារ​ពិតជា​ឡើងថ្លៃ​មែន ព្រោះ​ឈ្មួញ​ចុះ​មក​ទិញ​រួច​ដឹក​យក​ទៅ​ប្រទេស​ថៃ ទើប​តម្លៃ​ម្ទេស​ហក់​ឡើង​បែបនេះ​។ លោក​ប្រធាន​គ្រប់គ្រង​ផ្សារ​បន្ត​ថា ម្ទេស​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​(​ម្ទេស​ក្រហម​)​ក្នុង​១​គីឡូក្រាម​ថ្លៃ​២០០០០​រៀល​។​ ដោយឡែក​ម្ទេស​ខ្មែរ​(​ម្ទេសខ្មាំង ម្ទេស​អាចម៍​ឆ្មា​)​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣០០០០​រៀល​ឯណោះ​។

​លោក ប៊ុន​ណា បន្ត​ថា​ ម្ទេស​វៀតណាម​ពណ៌​ក្រហម​ នៅ​ប្រទេស​ថៃ​ថ្លៃ​២៤០០០​រៀល​ ក្នុង​១​គីឡូក្រាម ​ខ​ណៈ​នៅ​ប្រទេស​កម្ពុជា​ យើង​ថ្លៃ​តែ​២០០០០​រៀល​។​ ចំណែក​ម្ទេស​កម្ពុជា​ យើង​បើ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៤០០០០​រៀល​ លើស​យើង​១០០០០​រៀល​។​

​តាម​ការ​រៀប​រាប់​ពី​ប្រជាពលរដ្ឋ​ ដែល​និយម​ទិញ​បន្លែ​តាម​រទេះ​ ដែល​រុញ​លក់​តាម​ផ្ទះ​វិញ​បាន​និយាយថា ​នៅ​ក្នុង​ខែធ្នូ​នេះ ពុំ​មាន​ផ្លែ​ម្ទេស​លក់​នោះ​ទេ​ ដោយសារតែ​មានតម្លៃ​ខ្ពស់​ពេក ហើយ​បើ​លក់​វិញ ​គឺ​៥០០​រៀល​លក់​មិន​បានទេ​ គឺ​ចាប់ពី​១០០០​រៀល​ទៅ​ទើប​លក់​បាន​។

​ដោយឡែក​កសិករ រស់ សារឿន ដែល​ជា​ម្ចាស់​ចម្ការ​នៅ​ព្រែក​ថ្មី​វិញ ​បាន​ប្រាប់​ថា​ មូលហេតុ​ដែល​ម្ទេស​ឡើងថ្លៃ​ ដោយសារតែ​កសិករ​ទើប​ចាប់​ផ្តើម​ដាំ​។​ ប៉ុន្តែ​បើ​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០២១​វិញ​ គឺ​ផ្លែ​ម្ទេស​មិន​ខ្វះ​ទេ​ ហើយ​ក្នុង​នោះ​តម្លៃ​ផ្លែ​ម្ទេស ក៏​លែង​ឡើងថ្លៃ​ទៀត​ដែរ​។ កសិករ​បញ្ជាក់​ដែរថា​ ដោយសារ​ខែ​វិច្ឆិកា​កន្លងទៅ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ បង្ក​ឲ្យ​លិចលង់​ដី​ចម្ការ​ទើប​ធ្វើ​ដើម​ម្ទេស​លង់ទឹក​ងាប់​អស់ ដូច្នេះហើយ​ទើប​ម្ទេស​ឡើងថ្លៃ​បែបនេះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ផ្សារ​ច្បារអំពៅ​គម្រោង​៣ ​នឹង​រួចរាល់​ នៅ​ដើម​ឆ្នាំ​២០២១​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម