Connect with us

ព័ត៌មានជាតិ

លទ្ធផលនៃទស្សនៈកិច្ចរបស់លោកជំទាវ ម៉ែន សំអន ក្នុងពិធីអបអរសារទរខួប ៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈពេលដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការចូលរួមពិធីមិទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី ៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម  (ថ្ងៃទី ២៤ មិថុនា ១៩៦៧- ២៤ មិថុនា ២០២២) ថ្មីៗនេះបានលទ្ធផលដ៏ត្រចះត្រចង់ សម្រាប់ជាតិមាតុភូមិ ជាពិសេសថែរក្សាចំណងមិត្តភាពដ៏ថ្លៃថ្លាមិនឲ្យបាត់បង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញរបស់ប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន សំអន ក្នុងថ្ងៃទីមួយ គឺការប្រារព្ធមិទ្ទិញត្រូវបានធ្វើនៅសាលមហោស្រព ក្រុងហាណូយ (Hanoi Opera House) ដែលមានការសម្តែងសិល្បៈមិត្តភាព កម្ពុជាវៀតណាម និងចូលរួមដោយថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម និងអតីតជំនាញការវៀតណាម រួមជាមួយនិស្សិតកម្ពុជាដែលរៀននៅក្រុងហាណូយ។

ក្នុងឱកាសនោះលោក ឡេ មិញខាយ (Le Minh Khai) ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា ក្នុងនាមរដ្ឋាភិបាល​វៀតណាម។ ដោយឡែកលោកជំទាវ ម៉ែន សំអន បានថ្លែងសុន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយលើកឡើងពីប្រវត្តិនៃមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាចំណងមិត្តភាពដ៏ថ្លៃថ្លាមិនឲ្យបាត់បង់។

លោកជំទាវ បានរំលឹកពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ដែលបានថ្លែងកាលពីថ្ងៃទី ២០ មិថុនា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រារព្វខួប លើកទី ៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាពិសេសផ្តោតលើទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគមនិយម និងបង្រួបបង្រួមជាតិ។

នៅថ្ងៃដដែល គណៈប្រតិភូកម្ពុជាបានជួបសំដែងការគួរសមជាមួយ ប្រតិភូវៀតណាមគឺ

ទី១. លោក ង្វៀន ភូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

ទី២. លោក ផាម មិញជិញ (Pham Minhg Chinh) នាយករដ្ឋមន្ត្រីវៀតណាម

ទី៣. លោក ឡេ មិញខាយ ( Le Minh Khai)   ឧបនាយករដ្ឋមន្ត្រី វៀតណាម

ទី៤. លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាព វៀតណាម កម្ពុជា

ក្នុងពេលជួបជាមួយថ្នាក់ដឹកនាំវៀតណាមខាងលើ លោកជំទាវបានអបអរសាទរដ៏កក់ក្តៅ ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់វៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម។

ចំណែកថ្នាក់ដឹកនាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព ដ៏រឹងមាំ រវាងប្រជាជាតិទាំងពី និងកោតសរសើរកម្ពុជាដែលសម្រេចបានជោគជ័យ ក្នុងការកសាងប្រទេស ជាពិសេស ជោគ​ជ័យរបស់គណបក្សប្រជាជន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នាពេលថ្មីៗនេះ។

ក្នុងរយៈពេល៥៥ ឆ្នាំកន្លងមក ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម តែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និងស្មោះត្រង់។ កម្ពុជា-វៀតណាម បានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ប្រទេសទាំងពីរ បានដោះស្រាយបញ្ហាព្រំដែនគោក តាមរយៈការបោះបង្គោលព្រំដែនគោក ស្ទើរតែចប់សព្វគ្រប់ និងការថែរក្សា និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម