Connect with us

ព័ត៌មានជាតិ

១ឆមាសនេះ ខេត្តកណ្ដាល អនុវត្តកម្មវិធី ឧបត្ថម្ភពលរដ្ឋរងគ្រោះ កូវីដ-១៩ ជាង ៣,៥ ម៉ឺនគ្រួសារ

បានផុស

នៅ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ក្នុងឆមាសទី១ គិតត្រឹមថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មន្ទីរបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ គឺមានគ្រួសារអនុវត្តបើកប្រាក់ប្រចាំខែចំនួន ៣៥ ៨៨៩ គ្រួសារ។

លោក លើកឡើងបន្តថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយមានអ្នកទទួលផលចុះឈ្មោះចំនួន ១ ០៣០ នាក់ ក្នុងនោះស្ត្រីចំនួន ៧៣៥ នាក់ និងកុមារ ២៩៥ នាក់, អ្នកទទួលផលទៅអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពចំនួន ៩ ០៣៣ ករណី ក្នុងនោះស្ត្រីចំនួន ១ ៦៣៣ ករណី កុមារចំនួន ៦ ៦៨៤ ករណី និងស្ត្រីសម្រាលកូនចំនួន ៧១៦ ករណី។

លោកស្រី ហ៊ុន កុសនី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជា ដឹកនាំ គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបិទបញ្ចប់ ព្រឹត្តការណ៍ ២០កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១ បើកដំណើរការសេដ្ឋកិច្ចសង្គម ឱ្យមានប្រក្រតីភាពតាមគន្លងថ្មីឡើងវិញ។

លោកស្រី បន្តថា កម្មវិធីជាច្រើនទៀតត្រូវបានដាក់ចេញជាបន្តបន្ទាប់ដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្ររងគ្រោះ និងងាយរងគ្រោះ ក៏ត្រូវបានអនុវត្ត ដើម្បីជួយទប់លំនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រាដែលកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយសង្គម ជាសាច់ប្រាក់ ជូនដល់គ្រួសារមានការលំបាកផ្នែកជីវភាព ជំនួយសង្គមជាសាច់ប្រាក់ជូនដល់គ្រួសារឆ្លងជំងឺ កូវីដ-១៩ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសមន្ត្រីពាក់ព័ន្ធចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការ យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះដូចជា៖ ការផ្តល់ថវិកាជូនជនមានពិការភាព ក្រីក្រក្នុងសហគមន៍ ថវិកាជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ការផ្ដល់ថវិកាជូនគ្រួសារក្រីកនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ការផ្តល់ ថវិកាជូនគ្រួសារមានជីវភាពលំបាកគ្រួសារឆ្លងជំងឺកូវីដ-១៩ និងគ្រួសារមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម