Connect with us

ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល​ ប្រកាស​បន្ទាន់ បាញ់​អាល់កុល ឬថ្នាំ​សម្លាប់​មេរោគ​លើ​រាងកាយ បង្ក​គ្រោះថ្នាក់

បានផុស

នៅ

អ្នកជំនាញក្រសួងសុខាភិបាល បានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬ​អាល់កុល លើសរីរាង្គមនុស្ស ដោយថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់អាល់កុល ឬថ្នាំ​សម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ​លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនប្រឆាំងនឹងវីរុស​កូវីដ​-១៩ នោះឡើយ ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ ។សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូល។

យ៉ាងណាក៏ដោយ អត្ថបទបកប្រែក្រៅផ្លូវការរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម