Connect with us

ព័ត៌មានជាតិ

កម្ពុជាប្ដេជ្ញាលុបបំបាត់ជំងឺរលាកថ្លើម ប្រភេទបេ និង សេ នៅឆ្នាំ ២០៣០ ខាងមុខ

បានផុស

នៅ

​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ថា​ នឹងធ្វើ​ការលុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ និង​សេ ​នៅ​ឆ្នាំ ​២០៣០​ ខាងមុខ​ស្របទៅតាម​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​បិទ​សិក្ខាសាលា ​ស្តីពី​ការពិនិត្យ​ការវិវត្តន៍​នៃ​សកម្មភាព​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​ប្រភេទ​បេ ​និង​សេ​ក្នុងប្រទេស​កម្ពុជា​ កាលពី​រសៀល​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​ ២០២២ ​នៅ​សណ្ឋាគារ​ទន្លេបាសាក់ ​២ លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធានក្រុមបច្ចេកទេស​សម្រាប់​ជំងឺថ្លើម​ បាន​មានប្រសាសន៍ថា ​ការប្តេជ្ញា​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ និង​សេ​ នៅ​ឆ្នាំ​ ២០៣០ ​ខាងមុខនេះ​ ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ ក្នុងនោះ​រួមមាន​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ការបង្ការ និង​របៀប​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ​និង​សេ ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង ​និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​មកប្រើប្រាស់​សេវា​ព្យាបាល​ជំងឺ​នៅតាម​ម​ណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​និង​មន្ទីរពេទ្យ​ជាតិ​។

​ក្រៅពីនេះ​ យើង​មាន​សម្ភារ​មន្ទីរពិសោធន៍​ ដើម្បី​ធ្វើតេស្ត​អ្នកជំងឺ​រក​ជំងឺថ្លើម​ប្រភេទ​បេ​ និង​សេ​ដោយ​ធ្វើតេស្ត​រហ័ស​ និង​ការធ្វើ​តេស្ត​រាប់​មេរោគ​ ដែល​ធ្វើតាម​ម៉ាស៊ីន​ជីន​អ៊ិ​ច​ស្ពើ​ត​ និង​តាមដាន​ការវិវត្ត​នៃ​ជំងឺ​និង​ការផ្គត់ផ្គង់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​។

​លោកវេជ្ជបណ្ឌិត បាន​បន្តថា « ជំងឺថ្លើម​ប្រភេទ​បេ​និង​សេ​នេះ​ប្រសិនបើ​អ្នកជំងឺ​មិន​ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ​ទេ​ គឺ​យើង​អាច​ព្យាបាល​ជាសះស្បើយ​បាន​រហូត​ជិត​ដល់ ​៩៨ ​ភាគរយ​សម្រាប់​ជំងឺថ្លើម​រលាក​សេ​ ហើយ​បច្ចុប្បន្ន​តម្លៃ​នៃ​ការព្យាបាល​មាន​ត្រឹម​ខ្ទង់រយ​ប៉ុណ្ណោះ​ ខណៈ​ពីមុន​ត្រូវ​ចំណាយ​ប្រមាណ​ ៥​ ពាន់​ទៅ ​១ ​ម៉ឺន​ដុល្លារ​ចំពោះ​រលាក​ថ្លើម​ប្រភេទ​សេ ​តែបើ​រលាក​ថ្លើម​ប្រភេទ​បេ​ថ្លៃ​ខ្ពស់ជាង​នេះ​»​។

​លោក វេជ្ជបណ្ឌិត បាន​បន្តទៀតថា « យើងខ្ញុំ​រីករាយ​មែនទែន​និង​អរគុណ​ដល់​ក្រសួងសុខាភិបាល​ដែល​បាន​គាំទ្រ​កម្មវិធី​នេះ​ យើងខ្ញុំ​ជា​អ្នកអនុវត្ត​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​បង្ការ​ទប់ស្កាត់​និង​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​។ ​ព្រោះថា​កម្មវិធី​នេះ​ អាច​ឈានទៅ​សម្រេច​ជោគជ័យ​បាន​លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ​ទើប​យើង​អាច​លប់បំបាត់​ជំងឺថ្លើម​ប្រភេទ​សេ​និង​បេ​នៅ​ឆ្នាំ​២០៣០» ។​

​ពាក់ព័ន្ធ​នឹង​ជំងឺថ្លើម​នេះដែរ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់​ បាន​ពន្យល់ថា​ជំងឺថ្លើម​ប្រភេទ​សេ​និង​បេ​នេះ​ភាគច្រើន​ឆ្លងតាម​ឈាម​និង​ការ​រួមភេទ តាមរយៈ​ការចាក់​ថ្នាំ ​ឬ​បញ្ចូល​ឈាម​ដោយ​មិនមាន​សុវត្ថិភាព​។ ​ប៉ុន្តែ​មានការ​សិក្សា​ខ្លះ​ដែរ​ថា​ មានការ​ឆ្លងតាម​ចំណីអាហារ​តែ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​នោះទេ​។ យ៉ាងណាក៏ដោយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់​បាន​ណែនាំ​ថា ​ដើម្បី​សុ​វត្តិភាព​សូម​ប្រជាពលរដ្ឋ​រក្សា​អនាម័យ​ហើយ​ពេល​បរិភោគ​អាហារ​គួរតែ​កុំ​ប្រើ​ការដូ​ស​សម្ល​រួមគ្នា​ត្រូវដាក់​វែក​ដូ​សដា​ក់រៀងៗ​ខ្លួន​ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ឆ្លងតាម​ចំណីអាហារ​ក្រៅពី​ជំងឺថ្លើម​ប្រភេទ​សេ​ និង​បេ​ ដើម្បី​ការពារ​សុខភាព​យើងទាំងអស់គ្នា​។

​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ក្រសួង​បាន​តាំងចិត្ត​ជួយ​ដល់​កម្មវិធី​នេះ​ ដើម្បី​ធ្វើ​មិច​ឱ្យ​ផែនការ​គ្របដណ្តប់​សកម្មភាព​ក្នុងការ​លុបបំបាត់​ជំងឺថ្លើម​ប្រភេទ​សេ​ និង​បេ​នេះ​ចូលទៅក្នុង​សកម្មភាព​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​នៃ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​មិន​ឆ្លង​។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា​« អីចឹង​ពេល​យើង​ដាក់ចូល​ទៅក្នុង​កម្មវិធី​នេះហើយ ​យើង​មាន​អនុ​កម្មវិធី​យើង​មាន​កម្មវិធី​ចុះទៅ​អប់រំ​ប្រជាពលរដ្ឋ​ និង​ផ្សព្វផ្សាយ​ជួន​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​»​។

​ជាមួយគ្នានេះដែរ លោកស្រី​វេជ្ជ​បណ្ឌិត​បាន​បន្តទៀតថា​ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ ក្រសួងសុខាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​រួមមាន​ការបង្កើតឲ្យមាន​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​ជាមួយ​ថ្លើម​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ឆ្លើយតប​ទៅនឹង​មេរោគ​ថ្លើម​បេ ​និង​សេ​ និង​បានធ្វើ​បច្ចុប្បន្នភាព​ការណែនាំ​អំពី​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ ទន្ទឹមនឹងនេះ​ឱសថ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ដោយ​វាស់​ប្រភេទ​បេ ​និង​សរសេរ​ក៏ត្រូវ​បានដាក់​ចូលក្នុង​បញ្ជី​ឱសថ​សា​វ័​ន្ត​ឆ្នាំ​២០១៨​ផងដែរ​។

​លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ថែមថា ​ជំងឺ​រលាក​ថ្លើម​នៅតែ​ជា​បញ្ហា​សុខភាព​នៅលើ​សកលលោក​ទាំងមូល​ក៏ដូចជា​នៅតាម​តំបន់​នៅតាម​ប្រទេស​នីមួយ​ផងដែរ​។ ​ដោយឡែក​តាម​ការប៉ាន់ស្មាន​នៅ​ឆ្នាំ ២០១៧ ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ប្រទេស​កម្ពុជា ​ចំនួន​អ្នក​ដែលមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​វីរុស​បេ​ គឺមាន​ ៣ ភាគរយ​ស្មើនឹង ​៤៧ ​ម៉ឺន ​៥​ ពាន់​នាក់​ និង​អ្នក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​សេ​ចំនួន ១,៦ ​ភាគរយ​ស្មើនឹង​ ២៥ ​ម៉ឺន​ ៧ ​ពាន់​នាក់​ ហើយ​ដែល​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​ក្រិន​ថ្លើម​និង​មហារីក​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

កីឡា៣៤ នាទី មុន

ទិវារត់​ម៉ារ៉ាតុង​អង្គរនាខែធ្នូ រំពឹង​រក​បាន​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារដើម្បី​សប្បុរសធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ចរាចរណ៍១៥ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម