សុខភាព
ករណីជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងច្រើនទៅៗ ទូទាំងពិភពលោក (មានវីដេអូ)
អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងបន្តស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈករណីប្រហែល៤៥០ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។

ជំងឺរលាកថ្លើមឬ Hepatitis គឺបណ្តាលមកពីការឆ្លងមេរោគ ហើយជាទូទៅកម្រកើតមានចំពោះកុមារដែលមានសុខភាពល្អណាស់។
វិសាលភាពនៃករណីមិនធម្មតានេះ បានបង្កឲ្យមានការយកចិត្តទុកដាក់ទូទាំងពិភពលោកជាលើកដំបូងក្នុងខែមេសា នៅពេលដែលអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រាយការណ៍អំពីការរកឃើញជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំងក្នុងអត្រាមិននឹកស្មានដល់។

វេជ្ជបណ្ឌិត Winita Hardikar អ្នកជំនាញខាងក្រពះពោះវៀននៅទីក្រុង Melbourne បានឲ្យដឹងថា ករណីបែបនេះកម្រកើតមានណាស់។
ថ្វីបើកុមារភាគច្រើនបានជាសះស្បើយពីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះក៏ដោយ ប៉ុន្តែភាពធ្ងន់ធ្ងរនៃករណីថ្មីៗ ដែលភាគច្រើនកើតឡើងចំពោះកុមារអាយុក្រោម៥ឆ្នាំ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំង។

កុមារភាគច្រើនបានរាយការណ៍អំពីរោគសញ្ញាក្រពះពោះវៀន រួមទាំងឈឺពោះ រាគ និងក្អួត ផងដែរ មុនពេលវិវត្តទៅជាជំងឺខាន់លឿង។
ប្រហែល១០ភាគរយនៃករណីទាំងអស់, កុមារត្រូវការប្តូរថ្លើម ហើយយោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺអឺរ៉ុប, កុមារចំនួន១១នាក់បានស្លាប់។ ករណីត្រូវបានរកឃើញនៅក្នុងប្រទេសជាង ២០ រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល ឥណ្ឌូណេស៊ី និងជប៉ុនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ វៀតណាមប្រយ័ត្នខ្លាំង ពេលនេះកំពុងតាមដាន ជំងឺរលាកថ្លើមស្រួចស្រាវដ៏អាថ៌កំបាំង នៅក្នុងប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


