Connect with us

ព័ត៌មានជាតិ

AHF CAMBODIA អំពាវនាវ Gilead លក់ឱសថព្យាបាលអេដស៍ និងថ្លើមប្រភេទC តម្លៃសមរម្យ

បានផុស

នៅ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា (AHF CAMBODIA) បានបន្តអំពាវនាវឱ្យក្រុមហ៊ុនឱសថ Gilead Sciences ដែលជាក្រុមហ៊ុនជីវឱសថធំបំផុតទាំង ១៥ នៅលើពិភពលោក ដែលមានប្រភេទឱសថប្រឆាំងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ C លក់ឱសថក្នុងតម្លៃសមរម្យដើម្បីឱ្យប្រទេសក្រីក្រអាចមានលទ្ធភាពទទួលបានឱសថប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺអេដស៍ និងនិងជំងឺរលាកថ្លើមប្រភេទ C ។ ជាមួយគ្នានេះ អង្គការ AHF CAMBODIAបានស្នើឱ្យក្រុមហ៊ុនបញ្ឈប់យុទ្ធសាស្ត្រលោភលន់តាមរយៈការតំឡើងតម្លៃឱសថរបស់ខ្លួន ហើយងាកមកគិតពីជីវិតមនុស្សជាចំបងមុនការរកប្រាក់ចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gilead ស្ថិតក្នុងចំណោមក្រុមហ៊ុនជីវឱសថធំបំផុតទាំង ១៥នៅលើពិភពលោក ដែលរកចំណូលបានជាង ២៧ ពាន់លានដុល្លារ និងបង់ប្រាក់ចំនួន ១៩លានដុល្លារ ឱ្យនាយកប្រតិបត្តិរបស់ខ្លួនតែម្នាក់គត់ក្នុងឆ្នាំ ២០២១។ បន្ថែមពីលើឱសថសង្គ្រោះជីវិតដែលមានតម្លៃខ្ពស់ហួសកម្រិត ក៏បានបដិសេធក្នុងការចុះបញ្ជីឱសថមួយចំនួននៅក្នុងប្រទេសដែលមានចំណូលទាប និងរារាំងជានិច្ចជាកាលមានបំណងទប់ស្កាត់លើការណែនាំពីវត្ថុធាតិដើមសម្រាប់ផលិតឱសថដែលមានតំលៃថោក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា អង្គការកំពុងអំពាវនាវឱ្យ Gilead ត្រូវតែអនុវត្ដកែតម្រូវ ព្រោះមានសារៈសំខាន់ក្នុងការជួយមនុស្សរាប់លាននាក់នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលមិនមានលទ្ធភាពទទួលបានឱសថសង្គ្រោះជីវិតដែលពួកគេត្រូវការ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត មានប្រសាសន៍បន្តថា៖ “តាមរយៈយុទ្ធសាស្ត្រផ្តាច់មុខ លោភលន់ Gilead រកបានរាប់ពាន់លានដុល្លា ខណៈកំពុងបង្កគ្រោះថ្នាក់ដល់អ្នករស់នៅជាមួយមេរោគអេដស៍ តាមរយៈការគ្រប់គ្រងប៉ាតង់ (ដែលគេស្គាល់ថាជាពណ៌បៃតង) សម្រាប់ការព្យាបាលប្រឆាំងមេរោគអេដស៍ដែលមានប្រសិទ្ធភាព និងទ្រាំទ្របានល្អបំផុត និងលក្ខខណ្ឌផ្សេងទៀត ដោយមិនអនុញ្ញាតវត្ថុធាតិដើមសម្រាប់ផលិតឱសថមានតម្លៃថោកជាង។ អ្នកតស៊ូមតិជុំវិញពិភពលោកមានគ្រប់គ្រាន់ហើយ Gilead ត្រូវតែធ្វើរឿងត្រឹមត្រូវ ហើយចាប់ផ្តើមគិតជីវិតមនុស្សមុននឹងប្រាក់ចំណេញ”។

ជាមួយយុទ្ធនាការតវ៉ានាពេលខាងមុខ និងសកម្មភាពដែលបានគ្រោងទុកផ្សេងទៀតនៅទូទាំងពិភពលោក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF កំពុងធ្វើយុទ្ធនាជាសាកលការថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងអំពីសកម្មភាពរបស់ Gilead និងអំពាវនាវឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោម៖

១. បញ្ឈប់ប៉ាតង់ពណ៌បៃតងគ្រប់ប្រភេទលើឱសថប្រឆាំងមេរោគអេដស៍ HIV/AIDS ដែលមានស្រាប់ដូចជា Truvada នេះគឺជាការកេងប្រវ័ញ្ចមិនមែនជាការច្នៃប្រឌិតនោះទេ។

២. បើកអាជ្ញាប័ណ្ណសម្រាប់ការផលិតឱសថរលាកថ្លើមប្រភេទ C ម៉ាក Harvoni ដល់ប្រទេសដែលមានចំណូលទាប និងមធ្យមទាំងអស់ ដោយគ្មានករណីលើកលែង។

៣. សម្រាប់រយៈពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ លក់ ឬផ្តល់អាជ្ញាប័ណ្ណ remdesivir សម្រាប់ការចែកចាយវត្ថុធាតុដើមទូទៅក្នុងតម្លៃមិនរកប្រាក់ចំណេញ។

៤.  ផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាដើម្បីផលិតឱសថការព្យាបាលជំងឺរលាកស្រោមខួរ cryptococcal ដល់ក្រុមហ៊ុនផលិតទូទៅ។

៥. ភ្ជាប់សំណងប្រតិបត្តិទៅនឹងផលប៉ះពាល់លើលទ្ធផលសុខភាពសាធារណៈជាវិជ្ជមាន និងការទទួលបានឱសថនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ឱសថជំងឺរលាកថ្លើមប្រភេទ C ដែលមានប្រសិទ្ធភាពខ្ពស់មានតម្លៃ ១ ០០០ ដុល្លារ ក្នុងមួយគ្រាប់ ហើយការព្យាបាលរយៈពេល ១២ សប្តាហ៍មានតម្លៃលក់រាយជាង ៩០ ០០០ ដុល្លារ នៅសហរដ្ឋអាមេរិក។ តែវត្ថុធាតិដើមសម្រាប់ផលិតឱសថដូចគ្នាមានតម្លៃត្រឹមតែ ៤ ដុល្លារ ក្នុងមួយគ្រាប់ក្នុងប្រទេសឥណ្ឌា នេះយោងទៅតាម Médecins Sans Frontières, Gilead បានដកប្រទេសចំនួន ៥០ ដែលមានប្រាក់ចំណូលមធ្យមពីការទទួលបានការបញ្ចុះតម្លៃ។ ប្រទេសដែលមិនរាប់បញ្ចូលទាំងនេះរួមមាន ចាម៉ៃកា ទុយនីស៊ី ហ្វីលីពីន អ៊ុយក្រែន និងវ៉េណេស៊ុយអេឡា ក្នុងចំណោមប្រទេសដទៃទៀត។

នាយកសកលនៃតស៊ូមតិ និងគោលនយោបាយ លោកស្រី Guillermina Alaniz អង្គការ AHF មានប្រសាសន៍​ថា Gilead ត្រូវតែទទួលខុសត្រូវចំពោះការដាក់តម្លៃតាមអំពើចិត្តលើអ្នកដែលរស់នៅ និងអ្នកដែលស្លាប់ដោយរក្សាឱសថដែលមានប្រសិទ្ធភាពបំផុត ទំនើប និងសង្គ្រោះជីវិតឱ្យផុតពីមនុស្សរាប់លាននាក់នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

លោកស្រី Guillermina Alaniz មានប្រសាសន៍បន្តថា៖ “Gilead មានភាពល្បីល្បាញចំពោះការកេងប្រវ័ញ្ចកម្មសិទ្ធិផ្តាច់មុខប៉ាតង់លើឱសថទប់ស្កាត់ ដើម្បីបង្កើនខ្លួន និងម្ចាស់ភាគហ៊ុនរបស់ខ្លួន។ វាប្រើប្រាស់ការចំណាយលើ R&D (ស្រាវជ្រាវ និងអភិវឌ្ឍន៍) ជាលេសនៅពេលដែលទិដ្ឋភាពទាំងនោះត្រូវបានផ្តល់មូលនិធិដោយអ្នកបង់ពន្ធ។ សម្រាប់ភាពសប្បុរសរបស់ពួកគេ សាធារណជន និងប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវបានផ្តល់រង្វាន់ជាមួយនឹងតម្លៃឱសថ។ យុទ្ធនាការតស៊ូមតិជាសាកលរបស់យើងគឺចង់ឱ្យមនុស្សគ្រប់គ្នាដឹងអំពីយុទ្ធសាស្ត្រលោភលន់របស់ Gilead និងធ្វើឱ្យឱសថសង្គ្រោះជីវិតអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែមនុស្សនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះទេ”។

ក្រុម នៃអង្គការមិនមែនរដ្ឋាភិបាលជិត ១៥០ រួមទាំង AHF និង គ្រូពេទ្យគ្មានព្រំដែន MSF បានសរសេរលិខិតមួយកាលពីពេលថ្មីៗនេះទៅកាន់ Gilead ទាមទារឱ្យពង្រីកលទ្ធភាពទទួលបានឱសថ Remdesivir បេក្ខជនព្យាបាលដែលមានប៉ាតង់របស់ខ្លួន។ Gilead ទទួលបានប៉ាតង់លើឱសថ Remdesivir នៅក្នុងប្រទេសចំនួន ៧០ ជុំវិញពិភពលោក ហើយមិនមានកន្លែងផលិតឱសថនៅខាងក្រៅសហរដ្ឋអាមេរិកទេ ប្រឈមមុខនឹងតម្រូវការដ៏ច្រើនសម្រាប់ឱសថ Remdesivir គ្រូពេទ្យគ្មានព្រំដែន MSF និយាយថា Gilead កំពុងទាញយកអត្ថប្រយោជន៍ពីសិទ្ធិផ្តាច់មុខប៉ាតង់ដើម្បីកំណត់ការចូលប្រើប្រាស់ឱសថ និង ទប់ស្កាត់ការប្រកួតប្រជែងទូទៅ។ ទន្ទឹមនឹងនេះ មនុស្សរាប់លាននាក់ដែលមានជំងឺកូវីដ-១៩ ប្រឈមនឹងការស្លាប់ដោយសារកង្វះលទ្ធភាពទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។

ទោះបីជាមានការអះអាងថាខ្លួនប្រើប្រាក់ចំណេញដ៏ធំសម្បើមរបស់ខ្លួនដើម្បីបង្កើតឱសថថ្មីក៏ដោយ ក៏ Gilead តែងតែទិញការស្រាវជ្រាវដែលផ្តល់មូលនិធិជាសាធារណៈលើឱសថថ្មី នាំពួកគេទៅកាន់ទីផ្សារក្នុងតម្លៃអតិផរណា និងផ្តល់រង្វាន់ដល់នាយកប្រតិបត្តិរបស់ខ្លួនជាមួយនឹងកញ្ចប់ប្រាក់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលផ្តល់តម្លៃភាគហ៊ុនខាងលើទីផ្សារ និងភាគលាភសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។ 

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃដែលតស៊ូមតិ និងផ្តល់សេវាថែទាំសុខភាពដោយមិនគិតពីលទ្ធភាពបង់ប្រាក់ដល់មនុស្សជាង ១,៧ លាននាក់ក្នុង ៤៥ ប្រទេសទូទាំងពិភពលោកនៅ សហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម