Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ក្រើន​រំលឹក​មន្ត្រី​ទាំងអស់​មិន​ត្រូវយក​តួនាទី ឬ​សិទ្ធ​អំណាច ទៅ​គាបសង្កត់​ដល់​ពលរដ្ឋ ដើ​ម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ក្រើន​រំលឹក​ដល់​នាយទាហាន នាយទាហាន រង នៃ​កងរាជអាវុធហត្ថ ទាំងអស់ មិន​ត្រូវយក​តួនាទី ឬ​សិទ្ធ​អំណាច​ជា​សមត្ថកិច្ច ទៅ​គាបសង្កត់​ដល់​ពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឡើយ បើមាន​ករណីនេះ​កើ​ត​ឡើ​ង ហើយ​រក​ឃើ​ញ​ថា​ មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​បាន​ប្រព្រឹត្ត អំពើ​នេះ នឹងត្រូវ​ប្រឈមមុខ ចំពោះ​ច្បាប់​ដោយ​គ្មាន​កា​រលើកលែង​ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ក្រើនរំលឹក​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ចំនួន​៨៨​រូប ក្នុង​នោះ​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣៣​រូប ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​៣០​រូប ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​០២​រូប ថ្នាក់​នាយចំណង់​ចំនួន​០៩​រូប ថ្នាក់​ព្រិ​ន​បាល​ឯក​ចំនួន​០៦​រូប ថ្នាក់​ព្រិ​ន​បាល​ទោ​ចំនួន​០២​រូប និង​ផ្លាស់ប្ដូរ​មុខតំណែង​ចំនួន​០៦​រូប។

នៅ​ក្នុង​ពិធី​ដែល​លោក​មេបញ្ជាការរង លោក​នាយសេនាធិការ​រង លោក​ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក និង​នាយទាហាន នាយទាហានរង សរុប​ចំនួន​១២៦​រូបលោក ឧត្ដមសេនីយ៍ ត្រី បោ​ន ប៊ិន បាន​កោត​សរសើរ​ចំពោះ នាយទាហាន នាយទាហានរង នៃ​កង​រាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច របស់ខ្លួន ដោយបាន​អនុវត្តតាម​បទបញ្ជា និង​គោរព​វិន័យ របស់ អង្គភាព កងរាជអាវុធហត្ថ​បាន​យ៉ាង​ល្អ ប្រ​សើ​រ​ប្រកបដោយ​ទំនួល​ខុសត្រូវ រហូត​ទទួល​បានការ​លើ​ក​ទឹកចិត្ត​និង​ដំឡើង​ឋានន្តរសក្ដិ​របស់​ថ្នាក់លើ។

ទន្ទឹម​ជាមួយគ្នា​នោះ ដែរ លោក ឧត្ដមសេនីយ៍ ត្រី ក៏បាន​ណែនាំ​និង​ជំរុញ​បន្ថែម ទៀត ដល់​នាយទាហាន នាយទាហានរង នៃ​កង​រាជ អាវុធហត្ថ ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ដាក់ចេញ​នូវ​ទិស​ស្លោក​ចំនួន​៤ គឺ -​ប្រទេសជាតិ​ត្រូវតែ​ការពារ -​ប្រជា​ត្រូវតែ​ប​ម្រើ -​ច្បាប់​ត្រូវតែ​គោរព -​បទល្មើស​ត្រូវតែ​បង្ក្រាប៕

ដោយ ៖ អ.ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម