ព័ត៌មានជាតិ
អ្នកជំនាញ ៖ តម្លៃនៃអចលនទ្រព្យមិនធ្លាក់ថ្លៃទេ បើទោះជាការទិញលក់ធ្លាក់ចុះប្រមាណ៤០%
អ្នកជំនាញអចលនទ្រព្យថា ការទិញលក់អចលនទ្រព្យក្នុងស្រុក មានការធ្លាក់ចុះប្រមាណ៤០ភាគរយ ក្នុងអំឡុងផលប៉ះពាល់វិជ្ជមានពីកូវីដ១៩ ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនចុះថ្លៃទេ មានន័យថាសេដ្ឋកិច្ចនៅតែបន្តរឹងមាំបន្តទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានពន្យល់ថា ភាពប្រឈមក្នុងបរិបទកូវីដ-១៩ ប្រជាជននៅលើសកលលោកបានប្រឈមនិងបញ្ហា ដែលមិនធ្លាប់មានពីមុនមកដូចជាយន្តហោះ នៅលើមេឃបញ្ឈប់ការហោះហើរមួយចំនួនធំរយៈពេលយូរ ដោយវិបត្តិកូវីដ១៩ ទាំងអស់នេះ គឺជាផលអវិជ្ជមាន ដែលជះនូវសក្ដានុពលសេដ្ឋកិច្ចពិភពលោក។ ដោយឡែកនៅកម្ពុជាវិញ ក៏រងឥទ្ធិពលពីកូវីដវិជ្ជមានហ្នឹងដែរ តែដោយសារ ការចាត់ចែងដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំ និងចាត់ចែងទៅលើកូវីដ១៩ ដែលមានវិធានការច្បាស់លាស់និងអាចគ្រប់គ្រងបាន។

លោកបានបញ្ជាក់ថា “ខ្ញុំ ក៏បានលើកកិច្ចការងារនេះ នៅក្នុងតំបន់អាស៊ានផងដែរ ក្នុងកិច្ចប្រជុំនៅអង្គការអារីណា ក្នុងតំបន់អាស៊ាន យើងបានចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងនិងប្រសិទ្ធភាពក្នុងការដឹកនាំទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា។ ” លោក ច្រឹក សុខនីម ថា ភាពប៉ះពាល់ជាទូទៅ ក្នុងតំបន់អាស៊ាននិងពិភពលោកដូចគ្នាលើវិស័យអចលនទ្រព្យ តែវាមិនធ្លាក់ចុះក្នុងវិបត្តិទេ គ្រាន់តែថយចុះ ក្នុងការទិញលក់ ប៉ុណ្ណោះ។ រីឯតម្លៃនៃអចលនទ្រព្យវិញ មិនមានការធ្លាក់ថ្លៃឡើយ។ ហេតុផលនេះ លោកពន្យល់ថា ដោយសារប្រជាជនមានធនធានប៉ុន្តែ គាត់មិនមានឱកាស ដើម្បីធ្វើការទិញ លក់ ឬក៏គាត់មិនអាចទៅមើលអចលនទ្រព្យ ដើម្បីធ្វើជំនួញបាន។ ប៉ុន្តែបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន និងពិភពលោក នៅតែធ្វើជំនួញ បានតាមរយៈ ដៃគូជំនួញទុកចិត្តរបស់ពួកគេ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម បានប្រាប់ថា ការទិញលក់អចលនទ្រព្យ គេបែងចែកជា២ប្រភេទ គឺទី១ប្រភេទភ្ញៀវជាជនបរទេសនិងទី២ប្រភេទ ភ្ញៀវជាជាតិខ្មែរ។ ប្រភេទភ្ញៀវបរទេសបានធ្លាក់ចុះច្រើនប្រមាណពី៧០ទៅ៨០ភាគរយ ហើយដែលមិនអាចមានលទ្ធភាពក្នុងការទិញនូវវិស័យអចលនទ្រព្យ។ តែជនជាតិខ្មែរ ដោយសារការគ្រប់គ្រងកូវីដ១៩ ដោយចេរភាពដូច្នេះ ការទិញលក់នៅតែបន្តគ្រាន់តែមានការធ្លាក់ចុះប្រមាណ៤០ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា លោក ច្រឹក សុខនីម ត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៧ជាបន្តទៀត កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរុញច្រានធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូជាសមាជិកទាំងអស់ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យទទួលបានជោគជ័យលើកតម្លៃប្រទេសកម្ពុជា ទៅថ្នាក់តំបន់និងអន្តរជាតិ ផងដែរ៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ ក្រុមហ៊ុនចំនួនពីរទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅខេត្តត្បូងឃ្មុំនិងខេត្តរតនគីរី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន