ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួនពីរទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅខេត្តត្បូងឃ្មុំនិងខេត្តរតនគីរី
ក្រុមហ៊ុនចំនួនពីរទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលដើម្បីរុករករ៉ែនៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ និងនៅស្រុកអូយ៉ាដាវខេត្តរតនគិរី។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ នៅក្នុងសេចក្តីជូនដំណឹងថា ការជ្រើសរើសក្រុមហ៊ុនទាំងពីរនេះដោយសារក្រុមហ៊ុនទាំងនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបក្រសួងប្រគល់សិទ្ធិអាទិភាពដើម្បីបន្តអនុវត្តនីតិវិធីក្នុងការផ្ដល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែចំនួន១ទីតាំងនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទំហំ១០៧,១០ គីឡូម៉ែត្រក្រឡាសម្រាប់ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល និងនៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរីមានទំហំ ១០០គីឡូម៉ែត្រក្រឡា សម្រាប់ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស។

លោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនទាំងពីរ ត្រូវបិទផ្សាយនៅទីស្នាក់ការរដ្ឋបាលឃុំដែលតំបន់សម្បទាននេះ ស្ថិតនៅនឹងអញ្ជើញមកទំនាក់ទំនងជាមួយនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែនៅរៀងរាល់ម៉ោងធ្វើការដើម្បីពិនិត្យនិងពិភាក្សាអំពីនីតិវិធី ដែលត្រូវអនុវត្តបន្តក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃចាប់ពីការបរិច្ឆេទនេះតទៅ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផុតរយៈពេលកំណត់ខាងលើនេះក្នុងករណីក្រុមហ៊ុនទាំងពីរពុំបានចូលមកទំនាក់ទំនងបន្តនីតិវិធីស្របតាមការកំណត់ទេនោះ ក្រសួងរ៉ែនិងថាមពលចាត់ទុកថាក្រុមហ៊ុនបានបោះបង់ចោលសិទ្ធិអទិភាពរបស់ខ្លួនក្នុងការទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនេះ។
គួរបញ្ជា្កក់ថា ក្រសួងរ៉ែនិងថាមពលក៏បានបដិសេធក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនស៊ីនរូយឆាងម៉ាញនីង និងក្រុមហ៊ុនអេស៊ានខមហ្វតអ៊ិនវេសមេនសឺវីស ដែលបានដាក់ពាក្យរុករករ៉ែនៅតំបន់មេមត់ដោយសារក្រុមហ៊ុនទាំងពីរនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


