Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្ត ៥ ក្រុម សម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart

បានផុស

នៅ

បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់វគ្គបន្ទាប់គឺ​វគ្គ Incubation and Internship នៃ​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart (SmartStart Young Innovator Program) ដែល​ឥឡូវនេះ​បាន​ចូលដល់​រដូវ​កាល​ទី​ ៥ ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ដែល​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ Impact Hub Phnom Penh គឺជា​កម្មវិធី​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​ស្វែងរក និង​បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ​ផ្នែក​សហគ្រិនភាព​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះ​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្រុម​ទាំង​ ៥ ដែល​នឹងត្រូវ​ឡើងទៅ​កាន់​វគ្គ​បន្ត​គឺ​វគ្គ Incubation and Internship រួមមាន​៖

KAKVEI៖ ជា​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Al) ដែល​ធ្វើឱ្យ​ការសរសេរ​ភាសា​ខ្មែរ​មាន​ភាពប្រសើរឡើង​តាមរយៈ​បំប្លែង​ការសរសេរ​អក្សរ​ខ្មែរ​បែប​រ៉ូ​ម៉ាំង​ទៅជា​អក្សរ​ខ្មែរ ដោយមាន​ការកែតម្រូវ​វេយ្យាករណ៍​ខ្មែរ និង​កំហុស​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​។ ឧទាហរណ៍ “nh der lg” ដែល​នឹង​បំប្លែង​ទៅជា “​ខ្ញុំ​ដើរលេង​” ។

MOVERY៖ ជា​កម្មវិធី​ដែល​ផ្តល់​សេវាកម្ម​ផ្លាស់​ទី ឬ​រើស​ទីលំនៅ ដែល​ផ្តល់ជូន​ភាពងាយស្រួល ភាព​ទុកចិត្តបាន និង​វិជ្ជាជីវៈ​សម្រាប់​ទាំង​គ្រួសារ និង​ក្រុមហ៊ុន​។

HOMATIC៖ ជា​ប្រព័ន្ធ​សុវត្ថិភាព​គេហដ្ឋាន​ស្វ័យប្រវត្តិ ដែល​ប្រកាសអាសន្ន​ពេល​មាន​ចោរ​កំពុង​ធ្វើ​សកម្មភាព និង ផ្តល់ដំណឹង​ដល់​ប៉ូលិស​មូលដ្ឋាន​ដោយ​ស្វ័យប្រវត្តិ​។

DOLFIN៖ ជា​កម្មវិធី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដែល​ផ្តល់ព័ត៌មាន​ជូន​អ្នកប្រើប្រាស់​អំពី​ផលិតផល​កម្ចី ការតភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​ទៅកាន់​មន្ត្រី​ឥណទាន និង​ការប្រឹក្សា​អំពី​កម្ចី​ផ្ទាល់ខ្លួន​។

SKINOREA៖ កម្មវិធី​ទីផ្សារ​ថែរក្សា​ស្បែក​តាម​ទូរស័ព្ទ​សម្រាប់​ប្រជាជន​ដែល​កើត​នៅ​ចន្លោះ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០១០ (Gen Z) ដែល​ជួយផ្តល់​ជម្រើស​ផ្សេងៗ​តាមរយៈ Machine learning​។

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «​យើង​សូម​អបអរសាទរ​ដល់​ក្រុម​ទាំងអស់​ដែល​បាន​ឈានដល់​វគ្គ Incubator ដ៏​រំភើប​នេះ​។ យើង​ក៏​សូម​កោតសរសើរ​ផងដែរ​ ចំពោះ​អ្នក​ទាំងអស់គ្នា​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ឆ្នាំនេះ​។ ជាមួយនឹង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart យើង​មាន​គោលបំណង​ពង្រីក​គំនិត​របស់​សិស្ស​ជំនាន់​ក្រោយ​របស់​យើង​តាមរយៈ​បច្ចេកវិទ្យា និង​ភាពជា​សហគ្រិន ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​បញ្ចេញ​សមត្ថភាព អភិវឌ្ឍ និង​បង្កើត​គំនិត​អនាគត​របស់​ពួកគេ​»​។

​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​ជម្រុះ​មួយចំនួន​រួចមក​ដែល​រួមមាន​ការប្រកួតប្រជែង​ក្នុង​វគ្គ “Hatch” និង “Digithon” ដែល​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ពិត​ដោយ​ប្រើ​បច្ចេកវិទ្យា Internet of Things និង​បង្ហាញ​គំនិត​របស់​ពួកគេ​សម្រាប់​វគ្គ “Technopreneurship Challenge” រួចមក ក្រុម​ដែល​ទទួលបាន​ជោគជ័យ​ទាំង​ ៥ ឥឡូវនេះ​នឹងធ្វើ​កម្មសិក្សា​ដោយ​ទទួលបាន​ប្រាក់ខែ​រយៈពេល ៣​ ខែ​ជាមួយនឹង​ការបណ្តុះ បណ្តាល​នៅ​ក្រុមហ៊ុន​បង្កើត​ថ្មី​ក្នុងស្រុក​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​យល់​កាន់តែច្បាស់​អំពី​ដំណើរការ​អាជីវកម្ម និង​ពង្រីក​មូលដ្ឋាន​ចំណេះដឹង​របស់​ពួកគេ​។

​បន្ទាប់ពី​បញ្ចប់​កម្មវិធី​កម្មសិក្សា​រយៈពេល ៣​ ខែ​របស់​ពួកគេ​ដោយ​ជោគជ័យ​រួច ក្រុម​ទាំង ​៥ នឹង​បន្ត​ឡើងទៅ​កាន់​វគ្គ​ទី​ ៥ គឺ​វគ្គ Grand Final Pitch នៃ​កម្មវិធី​អ្នក​ច្នៃ​ប្រឌិ​ត​វ័យក្មេង SmartStart ដើម្បី​ប្រកួត ប្រជែង​ដណ្តើមយក​រង្វាន់​ធំ​ជា​ទឹកប្រាក់ ១​ ម៉ឺន​ដុល្លារ និង​មានឱកាស​ឈ្នះ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅ​ចូលរួម​ក្នុង​ស​ន្និ​សិទ្ធ​បច្ចេកវិទ្យា​ក្នុង​តំបន់​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​។

​កញ្ញា Mélanie Mossard នាយក​ប្រតិបត្តិ Impact Hub Phnom Penh បាន​មានប្រសាសន៍ថា «​យើង​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់ឱកាស​ដល់​សហគ្រិន​វ័យក្មេង​ខាង​ផ្នែក​បច្ចេកវិទ្យា​ទាំងនេះ ដើម្បី​បង្ហាញ​ជំនាញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សំខាន់ៗ​របស់​ពួកគេ ហើយ​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ធ្វើតេស្ត​ជំនាញ​របស់​ពួកគេ​។ ចាប់តាំងពី​ឆ្នាំ​ ២០១៧​ មក តាមរយៈ​កម្មវិធី​អ្នក​ច្នៃ​ប្រឌិ​ត​វ័យក្មេង SmartStart យើង​បាន​គាំទ្រ​ដល់​និស្សិត​ជាង ៥៨០ ​នាក់ ​នៅក្នុង​ប្រទេស​កម្ពុ​ជា ហើយនឹង​បន្ត​គាំទ្រ​ថែមទៀត​សម្រាប់​យុវជន​ទាំងនេះ ដោយសារ​ភាគច្រើន​នៃ​យុវជន​ទាំងនេះ កម្មវិធី​នេះ​បាន​ក្លាយជា​ឱកាស​ផ្លាស់​ប្តូរជីវិត​មួយ​ជាទី​ដែល​ពួកគេ​ពិតជា​អាច​បង្ហាញ​នូវ​អ្វីដែល​ពួកគេ​មាន​សមត្ថភាព​ធ្វើ​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​វេទិកា និង​ការណែនាំ​ប្រកបដោយ​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​មាន​អនាគត​កាន់តែ​ភ្លឺស្វាង​ថែមទៀត​»​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart រដូវ​កាល​ទី​ ៥ នៅ​ឆ្នាំនេះ​បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា ហើយនឹង​អាច​បញ្ចប់​នៅ​ខែធ្នូ​។ អ្នកចូលរួម​ប្រមាណ ១២០ ​នាក់​ បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នៅ​ឆ្នាំ​ ២០២២ ​នេះ តាមរយៈ​ការសិក្សាការណែនាំ និង​បទពិសោធ​ផ្ទាល់​។

​ក្រោយពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល “Digithon” រួចមក ក្រុម​ចំនួន​ ១២ បាន​ឆ្លងទៅ​វគ្គ “Technopreneurship Challenge” ដែលមាន​រយៈពេល​ចំនួន ៥​ ថ្ងៃ​អំឡុងពេល ៣​ ចុង​សប្ដាហ៍ ដែល​ពួកគេ​បាន​បង្កើត​គំនិត​របស់ខ្លួន និង​បង្កើត​គំនិត​អាជីវកម្ម​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បង្ហាញ​ទៅកាន់​ក្រុម​គណៈកម្មការ ដែល​បានជ្រើសរើស​ក្រុម​ឈ្នះ​ចំនួន​ ៥ ក្រុម ដើម្បី​ឡើងទៅ​វគ្គ​បន្តទៀត​។

​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart បាន​បណ្ដុះបណ្ដាល​និស្សិត សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ផ្តើម​ដំណើរការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ដោយ​ផ្តល់នូវ​បទពិសោធ​សិក្សា​ល្អៗ​បំផុត​តាមរយៈ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី SmartStart បាន​ពង្រីក​វិសាលភាព​ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា​បន្ថែមទៀត និង​បានផ្ដល់​អត្ថប្រយោជន៍​ដល់​និស្សិត​ប្រហែល​មួយ​ពាន់​នាក់​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​គំនិត​ផ្តូ​ច​ផ្តើម​និរន្តរភាព​ផ្សេងៗ​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia តាមរយៈ​គេហទំព័រ www.facebook.com/smartforcambodia​។

​អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៧.៥ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី ​៤ “4G LTE” ក្នុង​ឆ្នាំ​ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុង​ឆ្នាំ ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​ ៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​ 3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ១៣ នាទី មុន

គណៈមេធាវីកម្ពុជា បង្កើតក្រុមមេធាវីជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC មិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម