Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​សប្តាហ៍វប្បធម៌​វៀតណាមនៅកម្ពុជា​ប្រារព្ធឡើងអប​អរសាទរខួបអនុស្សាវរីយ៍​លើកទី​៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម

បានផុស

នៅ

ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២» ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍«សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២» នារាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខថា ព្រឹត្តការណ៍នេះ រៀបចំឡើងចំពេលដែលប្រទេសកម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ លោកស្រីថា ការសម្តែងនៅរាត្រីនេះ គឺការសម្តែងសិល្បៈចម្រុះដែលកើតចេញពីការសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

លោកស្រី ភឿង សកុណា បញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះបានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូនភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។

លោក ហ័ង ដាវគួង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម មានប្រសាសន៍ថា វៀតណាមនិងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជាមួយគ្នា។

លោកថា ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ វៀតណាមមានក្តីសោមនស្សបានឃើញជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងនិងត្រូវបានបណ្តុះក្នុងវិធីសាស្ត្រដ៏ស៊ីជម្រៅនិងជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមកដែលផ្តល់ឱ្យនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញដែលបង្កប់នូវតម្លៃវប្បធម៌ប្រពៃណីកម្ពុជា និងនៅទីក្រុងសៀមរាប​-ទីក្រុងវប្បធម៌អាស៊ាន ដែលបេតិកភណ្ឌវប្បធម៌ពិភពលោកជាច្រើនត្រូវបានអភិរក្ស។ សកម្មភាពវប្បធម៌នេះ មានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម