Connect with us

ព័ត៌មានជាតិ

​កម្ពុជា​ដើរទៅមុខ​ ១០ ឆ្នាំ ​មុនកាលកំណត់​ប្រើប្រាស់បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ​

បានផុស

នៅ

លោក រស់ សុវាចា អគ្គលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ​នៅថ្ងៃទី ​១៦ ខែសីហា ២០២២ នេះ បានឱ្យដឹងថា ដំណាក់កាលជំងឺកូវីដ១៩ ​កម្ពុជា​ដើរទៅមុខ​ ១០ ឆ្នាំ ​មុនកាល​កំណត់​ប្រើប្រាស់បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ​។ គ្រូបង្រៀនបានខិតខំរៀន​ពីការប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​បង្រៀនសិស្ស​នៅពេលសាលា​បានផ្អាកដំណើរការ​ជាបណ្ដោះអាសន្ននាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ស្ដីពីសមិទ្ធិផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៦ ខែសីហានេះថា ក្រសួងអប់រំបានពង្រឹង​និង​បន្ត​លើកកម្ពស់ការអប់រំតាមបែបឌីជីថល តាមរយៈ ៥ ចំណុចរួមាន៖

១. ការកែលម្អវេទិកាឌីជីថលដែលមានស្រាប់ និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងពីចម្ងាយ។

២. ការផលិតវីដេអូបង្រៀន សម្រាប់មុខវិជ្ជាគោល និងថ្នាក់ប្រឡង ព្រមទាំងបង្ហោះ និងផ្សព្វផ្សាយ លើវេទិកាឌីជីថល ដែលមានស្រាប់។

៣. ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបង្រៀន និងរៀន។

៤. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន ដូចជាការរៀបចំបន្ទប់ឌីជីថល ការបំ​ពាក់​ប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀន។​

៥. ការបង្កើតកម្មវិធីអប់រំឌីជីថល។

​លោក រស់ សុវាចា បានឱ្យដឹងថា ការបង្កើនចំនួនសិស្សឱ្យចូលរៀន​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេក​វិទ្យា​នៅ​មធ្យមសិក្សា​ និងឧត្តមសិក្សាគឺជាកត្តាសំខាន់​ដើម្បីឆ្លើយតបការបន្តអភិវឌ្ឍឧស្សាហកម្ម ៤.០ និង​គោល​នយោបាយជំរុញឌីជីរលរបស់រាជរដ្ឋាភិបាល។ ដូចច្នេះក្រសួងមានទិសដៅបង្កើនចំនួនសាលារៀនជំនាន់ថ្មី និងបង្កើនម៉ោងបង្រៀនផ្ដោតលើមុខវិជ្ជា Stem។

វិនិយោគបន្ថែម និងបង្កើនគុណភាពបណ្ដុះបណ្ដាលគ្រូមុខវិជ្ជា Stem ឱ្យដល់កម្រិតស្ដង់ដារវិជ្ជាជីវៈ។ ក្រៅពីនេះ គឺកែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជា Stem៕​

អត្ថបទ៖ ឡេង ដេត

452 មាស ១២

ប្រាក់ ១១៦ សំរិទ្ធិ ២២៤

ការងារអប់រំកាយ និងកីឡា។ និងរៀបចំ

កំណែទម្រង់សាលារៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម