ព័ត៌មានជាតិ
អ្នកឃ្លាំមើល៣រូប គាំទ្រចំណាត់ការរបស់នាយករដ្ឋមន្រ្តីចំពោះការដកអាជ្ញាបណ្ណអ្នកកាសែតដែលគ្មានក្រមសីលធម៌
ប្រធានសមាគមសារព័ត៌មាន និងអ្នកឃ្លាំមើលសង្គម ៣រូប បានគាំទ្រនូវចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការដកអាជ្ញាបណ្ណអ្នកកាសែតដែលមានអាកប្បកិរិយាមិនសមរម្យ និងការជេរប្រទេចផ្តាសាដោយការបោករបស់របរជាសារធាណៈ ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអ្នកកាសែត និងប៉ះពាល់ដល់សង្គម។ អ្នកឃ្លាំមើលទាំង៣រូបនេះ ថា សកម្មភាពទាំងនេះ គឺជាទង្វើមួយមិនត្រឹមត្រូវនឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា លោកគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជុំវិញនឹងការដកអាជ្ញាបណ្ណអ្នកកាសែតណាដែលមានអាកប្បកិរិយាមិនសមរម្យ ឫកពារច្រង៉េងច្រង៉ាង ជេរគេជេរឯងជាសារធារណៈ។ ទាំងនេះ គឺជាទង្វើមួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងអ្នកសារព័ត៌មានផ្សេងទៀត ដែលធ្វើឱ្យមហាជនមើលស្រាលវិជ្ជាជីវៈ និងតម្លៃរបស់អ្នកសារព័ត៌មាន។ ដូច្នេះ បុគ្គលដែលប្រព្រឹត្តបែបនោះ គឺមិនស័ក្តិសមនឹងទទួលបានអាជ្ញាបណ្ណអ្នកសារព័ត៌មានឡើយ ព្រោះអ្នកសារព័ត៌មាន គឺធ្វើការដោយមានក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីឱ្យប្រជាជន ព្រមទាំងសារព័ត៌ឯទៀតផ្តល់ទំនុកចិត្តនូវអ្វីដែលបានចេញផ្សាយ។

លោក ប៉ែន ប៉ូណា បាននិយាយថា៖ “តម្លៃអ្នកសារព័ត៌មានយើង មិនមែនស្ថិតនៅធ្វើអ្វីដែលខុសឆ្គង ច្រង៉េងច្រង៉ាងដើម្បីឱ្យគេមកមើលយើងច្រើនទេ។ តម្លៃរបស់យើងគឺមហាជនជឿទុកចិត្ត ប្រភពព័ត៌មានជឿទុកចិត្ត ហើយយើងផ្តល់ព័ត៌មានពិត ដែលមហាជនអាចយកជាការបាន” ។
ចំណែកលោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃ រាជបណ្ឌិត្យសភាកម្ពុជាវិញ បានប្រាប់មក “កម្ពុជាថ្មី” ថាការបិទ ឬ ដកវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលបានបំពាននឹងច្បាប់សារព័ត៌មាន ឬ ក្រមសីលធម៌អ្នកសារព័ត៌មាន គឺជារឿងត្រឹមត្រូវ ព្រោះច្បាប់សារព័ត៌មានបានចែងរួចហើយ អំពីគោលការណ៍ និងច្បាប់វិន័យផ្សេងៗរបស់អ្នកសារព័ត៌មាន។

ដូច្នេះ ប្រសិនបើស្ថាប័នសារព័ត៌ណាដែលធ្វើឱ្យប៉ះពាល់ ឬ រំលោភលើវិជា្ជជីវៈរបស់ខ្លួន ច្បាប់នឹងមាននីតិវិធីផ្សេងៗតាមដំណាក់កាល រហូតឈានដល់ការបិទ ឬ ដកអាជ្ញាបណ្ណអ្នកសារព័ត៌មានចោល ដោយវា ជារឿងត្រឹមត្រូវ គ្មានអ្វីតវ៉ាឡើយ។ លោក ឈត ប៊ុនថង ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានគ្រប់រូប ត្រូវគោរពនួវច្បាប់របបស់អ្នកសារព័ត៌មាន និងគោរពសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ “អ្នកសារព័ត៌មាន ជៀសវាងកុំបំប៉ោង កុំបំភ្លៃកុំបំភ្លើស ហើយការប្រើពាក្យពេចន៍ ទោះបីជាការសរសេរក្តី ការផ្សាយផ្ទាល់ ការធ្វើអត្ថាធិប្បាយ កាយវិការក្តី ក៏មិនត្រូវធ្វើរបៀបបង្ហាញនូវឥរិយាបថមិនត្រឹមត្រូវ ឬការជេរប្រទេចជាដើមនឹងគឺត្រូវជៀសវាងឱ្យបាន”។
ដោយឡែក លោក ហ៊ុយ វណ្ណៈ ប្រធានសហសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានមានប្រសាសន៍ជុំវិញនឹងបញ្ហានេះថា អ្នកកាសែត គឺត្រូវប្រកាន់ខ្ជាប់នូច្បាប់ និងក្រមសីលធម៌ផ្សេងៗដែលមានចែងក្នុងច្បាប់អ្នកកាសែតរបស់ក្រសួងព័ត៌មាន ក៏ដូចជា ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ដូចនេះ ការអនុវត្តច្បាប់ ដើម្បីក្រមសីលធម៌គឺជារឿងទូទៅ ព្រោះក្រមសីលធម៌របស់អ្នកកាសែតគឺជាអាវក្រោះធំមួយនៃវិជ្ជាជីវៈទាំងឡាយ។

លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍៖ “អ្នកកាសែតនេះ ក្រមសីលធម៌ជាអាវក្រោះធំណាស់។ ដើម្បីធ្វើជាមនុស្សឱ្យគេគោរព យើងមិនមែននិយាយឱ្យគេឮ ហើយខ្វះក្រមសីលធម៌ ហ្នឹងគឺអត់បានទេ។ វាខុសឆ្គង វាខូចនិងធ្វើឱ្យប៉ះពាល់ទៅដល់អ្វីដែលគេហៅថាតម្លៃ និងអាជីពនៃវិជ្ជាជីវៈ”។ យ៉ាងណាមិញ លោកក៏បានក្រើនរំលឹកដល់បណ្តាអ្នកសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវក្រម សីលធម៌ និងគុណភាពរបស់អ្នកសារព័ត៌មាន ជៀសវាងការបង្ហាញគ្រប់រូបភាពអសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


