ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដជិត ៣០ ម៉ឺនដូសទៀត ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ ដូសបន្ថែមទៀត ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នេះ។

បើតាម លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះជាប្រភេទ Pfizer នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នេះ សម្រាប់ចាក់ទៅលើកុមារ។
វ៉ាក់សាំងចំនួន ២៨៣,០០០ ដូស នេះ គឺជាគម្រោងជំនួយដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៤៨២៤០០ ដូសក្នុងនោះវ៉ាក់សាំងចំនួន ១៩៦៨០០ ដូសដែលបានដឹកមកដល់កម្ពុជារួចហើយកាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២២។

វ៉ាក់សាំងសម្រាប់កុមារនេះ គឺជាការបន្ថែមទៅលើជំនួយវាក់សាំង Pfizer ចំនួន ២,៣៥ លានដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន ១៣៣ គ្រឿង និងគ្រឿងបរិក្ខារចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគី របស់ប្រទេសអូស្ត្រាលី។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៧៤ លានដូស ហើយនៅសល់ក្នុងឃ្លាំងជាង ៧ លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី ១ បានជាង ១៥ លាននាក់, ដូសទី ២ បានជាង ១៤ លាននាក់, ដូសទី ៣ បានជិត ១០ លាននាក់, ដូសទី ៤ បានជិត ៤ លាននាក់ និងដូសទី ៥ បានជាង ៦០ ម៉ឺននាក់។
តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកឃើញថាកម្ពុជា មិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យលើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ កម្ពុជាក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


