Connect with us

ព័ត៌មានជាតិ

លោក​ស៊ុន ចាន់ថុល ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចាក់​បេតុង​កៅស៊ូ​ផ្លូវ​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ និង​មន្ត្រី​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់​ត៍នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ព័​ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​ ការ​ចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​តាមដាន​មើល​ថា ​តើ​ក្រុមហ៊ុន​សាងសង់​ចាក់​បេតុង​កៅស៊ូ​ក្រាល​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់ត៍ ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្របតាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ដែរឬទេ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅក្នុង​ខេត្ត​នេះ​មានគុណ​ភាពល្អ រឹងមាំ និង​ជាប់​បានយូរ​អង្វែង​។

ក្នុង​ឱកាស​នោះ​លោក ស៊ុន ចាន់ថុល បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម​ត្រូវ​អ៊ុត​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ធានា បាន​គុណភាព សោភ័ណភាព ដើម្បី​ការប្រើប្រាស់​បានយូរ​អង្វែង។

លោក ស៊ូ សំ​ពិសិដ្ឋ ប្រធាន​ការដ្ឋាន របស់​ក្រុមហ៊ុន​CCES បានឱ្យដឹង​ថា ក្រុមហ៊ុន​របស់លោក​ទទួល​អ៊ុត​បេ​ទី​ម​ផ្លូវ​ចំនួន ៥​ខ្សែ​ក្នុងចំណោម​៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ចាប់ផ្ដើម​បើក​ការដ្ឋាន​អ៊ុត​បេ​ទី​ម កាល​ពី​ថ្ងៃ​០២ ខែធ្នូ ឆ្នាំ ២០២០​កន្លងមក គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២១​ខាងមុខ នៅ​លើ​ផ្លូវ​ទាំង ៥​ខ្សែ ប្រកបដោយ​បរិមាណ គុណភាព និង​សោភ័ណភាព ក្នុង​ការ​ប្រើប្រាស់​បានយូ​រ។

សូម​បញ្ជាក់​ថា ការ​អ៊ុត​បេ​ទី​ម​លើ​កំណាត់​ផ្លូវ​ទាំង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ មាន​កម្រាស់ ០,០៧​ម៉ែត្រ ពីលើ​បេតុង​កម្រាស់ ០,២៥​ម៉ែត្រ​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​ ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​នោះ​ បាន​ចាក់​បេតុង​១០០​ភាគរយ​ហើយៗ​យើង​កំពុង​ដំណើរការ​ចាក់​កៅស៊ូ​ជា​បន្តបន្ទាប់​ដែល​តាម​ការប៉ាន់ស្មាន​យើង​អាច​នឹង​ចាក់​ឲ្យ​រួចរាល់​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ។

សូម​រំលឹក​ថា ​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ​នេះ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណ ជា ៣០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​លើកកម្ពស់​សោភណភាព និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រះសីហនុ ដែល​ទី​គោលដៅ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​នៅ​ភាគ​និរតី​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ១៧ នាទី មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

Sokha Hotels

ព័ត៌មានពេញនិយម