ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល
សម្ដេចនាយករដ្ឋមន្ត្រី ប្រកាសកុំឱ្យពលរដ្ឋបារម្ភរឿងបាត់បង់សង្ក្រាន្តចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសម្ដេច បញ្ជាក់ថា កម្ពុជានៅតែអាចប្រារព្វពិធីសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំខ្មែរដដែល កុំមានការភាន់ច្រឡំ។ សម្ដេចនាយករដ្ឋមន្ត្រី ថា កិច្ចការពារសម្បត្តិវប្បធម៌ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិមកហើយ។

ការចេញមកប្រកាសបែបនេះពីសំណាក់សម្ដេចនាយករដ្ឋមន្រ្តី គឺក្រោយមានការព្រួយបារម្ភលើបាត់បង់ពិធីសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា ក្រោយប្រទេសថៃ បានចុះសង្ក្រាន្តថៃក្នុងបញ្ជីបេតិកភណ្ឌអរូបិយ នាពេលកន្លងទៅនេះ។
ឆ្លើយតបនឹងការបញ្ហានេះ ថ្លែងចេញខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា៖ «លោកតាលោកយាយ អ៊ំពូមីង ការព្រួយបារម្ភ ជាការត្រឹមត្រូវ ប៉ុន្តែកន្លងទៅ មានការផ្ដល់ព័ត៌មានខ្លះដែលមិនគ្រប់ជ្រុងជ្រោយ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការភាន់ច្រឡំ ហើយខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ ដែលបានចេញមកបំភ្លឺ ទៅលើកិច្ចការងារនេះ ហើយនៅថ្ងៃនេះ ខ្ញុំក៏យកឱកាសនេះ បញ្ជាក់ សូមកុំព្រួយបារម្ភរឿងការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ។ យើងមិនឱ្យបាត់បុណ្យចូលឆ្នាំនេះបាត់បង់ទេ ព្រោះជាប្រពៃណីតាំងដើមមកហើយ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កុំព្រួយរឿងប្រារព្វពិធីចូលឆ្នាំថ្មីនៅកម្ពុជា ឬសង្ក្រាន្តនៅកម្ពុជា ពាក្យនេះ គឺជាពាក្យក្នុងបាលីសំស្ត្រឹត ដែលមានប្រទេសជាច្រើនប្រើ រួមទាំងកម្ពុជា ថៃ ឡាវ ក៏ប្រើដូចគ្នាដែរ។ ក្នុងន័យថា សម្ដេចធិបតី បានអះអាងថា ការចុះសង្ក្រាន្តនៅថៃ មិនធ្វើឱ្យកម្ពុជាឈប់មានសិទ្ធិប្រើប្រាស់ពាក្យសង្ក្រាន្តនោះទេ ផ្ទុយទៅវិញ គឺមានសិទ្ធិដូចគ្នា ដោយមិនប៉ះពាល់អ្វីនោះទេ ជាពិសេសក៏ប៉ះពាល់ដល់កម្ពុជា ក្នុងសិទ្ធិចុះបេតិកភណ្ឌអរូបបិយសង្រ្កាន្តនៅកម្ពុជានោះដែរ។
នៅចំពោះមុខ សម្ដេចធិបតី បានបញ្ជាក់ពីការណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែខិតខំរៀបចំឯកសារក្នុងការដាក់សង្ក្រាន្តកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយឱ្យបានរួចរាល់នៅឆ្នាំក្រោយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


