ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង បណ្តាលឲ្យប៉ះពាល់ផ្លូវជាង២ពាន់គីឡូម៉ែត្រ
ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម និងផ្លូវលំជនបទ ប្រមាណជាង២ពាន់គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន២០ នៅទូទាំងប្រទេស។

ក្នុងចំណោមផ្លូវជាង២ពាន់គីឡូម៉ែត្រនោះ មានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមចំនួន៦១៧គីឡូម៉ែត្រ និងផ្លូវជនបទចំនួន១៦៨៥គីឡូម៉ែត្រ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី០១កញ្ញា រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង ក៏ធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់៤៣នាក់ ប៉ះពាល់ ១៤៨ ៥៩៧ គ្រួសារ ស្មើនឹង ៥៩៤ ៣៨៨ នាក់ ប្រជាជនជម្លៀស ១១ ៨៩៥ គ្រួសារស្មើនឹង៤៧ ៥៨០ នាក់។ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ១៣៣ ២០៣ ខ្នង ផ្ទះខូចខាត៦៣ខ្នង ប៉ះពាល់សាលារៀន៩៥១កន្លែង វត្តអារាម៣០៧កន្លែង។ ស្រូវលិចចំនួន ២៧២ ២៦៣ ហិកតា និងដំណាំរួមផ្សំចំនួន ៩៦ ៩៤៥ ហិកតា។

តាមរបាយការណ៍ដដែល បានបន្តថា ក្រៅពីនេះ ប៉ះពាល់ទំនប់៤៩គីឡូម៉ែត្រ ប្រឡាយមេ២៧០គីឡូ ប្រឡាយរង២៧១គីឡូ ប្រឡាយស្រោចស្រព១៤៦គីឡូ បាក់ច្រាំងទន្លេ២១៩៥ម៉ែត្រ និងប៉ះពាល់ស្ពាន៨២កន្លែងផងដែរ៕

អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


