Connect with us

ព័ត៌មានជាតិ

រយៈពេល​១ថ្ងៃ​ម្សិលមិញ មាន​ជនរងគ្រោះ​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៧​នាក់

បានផុស

នៅ

​រយៈពេល​មួយថ្ងៃ​ម្សិលមិញ គឺ​គិត​ត្រឹម​ម៉ោង​៤រសៀល ថ្ងៃទី​៣០ ខែធ្នូ មាន​ករណី​គ្រោះថ្នាកចរា ចរណ៍​ ចំនួន​០៦លើក ​ស្លាប់​ចំនួន០៧នាក់ របួស​ចំនួន​០៦នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៤នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្តចំនួន០៦​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​រយៈពេល​២៤៤ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២០១៥លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០២២នាក់ របួស​ចំនួន​២៩៩៩នាក់ របួសធ្ងន់​ចំនួន​១៨២៣​នាក់​។​

ក្នុង​រយៈពេល​២៤៤ថ្ងៃ​នេះដែរ នគរបាល​ចរាចរ​ណ៏​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យាន​យន្ត​សរុប​ចំនួន២៤៨៣៩០គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៨២៨៦៦គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៦៥៥២៤គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​៥៤៤៧៦​គ្រឿង និង​រថយន្ត​ធំ​ចំនួន​១១០៤៨​គ្រឿង នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​៣០ ខែធ្នូ​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន៩២០គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុង​​នោះ​ម៉ូតូ​ចំនួន​៧០៦គ្រឿង និង​រថយន្ត​ចំនួន​២១៤គ្រឿង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា ក្នុងចំណោម​យានយន្ត​ទាំង​២១៤គ្រឿង​នោះ មាន​យានយន្ត​តូច​ចំនួន​១៧៦គ្រឿង និង​យានយន្ត​ធំ​ចំនួន​៣៨គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​២៩គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៥នាក់​, ល្មើ​សញ្ញា​ចំនួន​២៣ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​១១៣ នាក់​, លើស​ចំណុះ​ចំនួន​៨គ្រឿង​, អត់​ស្លាក​លេខ​ចំនួន១០គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​២៦នាក់​។​

ចំណែក​ម៉ូតូ​ល្មើស​ទាំង​៧០៦ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៦២៤ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៥១ គ្រឿង​, បត់​ជែង​១ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន ០៤ នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​១៤ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​១២ នាក់​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម