ចរាចរណ៍
ស្លាប់៥នាក់របួសធ្ងន់ស្រាល១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធម្សិលមិញ
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅថ្ងៃនេះថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៨លើក ស្លាប់ចំនួន៥នាក់ របួសចំនួន១៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៥នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានីខេត្តចំនួន០៥។
ចំណែករយៈពេល២០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨៧លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១០៣នាក់ របួសចំនួន២៦៨ នាក់ របួសធ្ងន់ចំនួន១៦៨នាក់។ រយៈពេល២០ថ្ងៃដើមខែមករានេះដែរ មានយានយន្តល្មើសចំនួន១៨៧០២ គ្រឿង ត្រូវបានពិនិត្យនិងពិន័យ ក្នុងនោះម៉ូតូចំនួន១៣៨៤៣គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៤៨៥៩ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៣៨៧៥ គ្រឿង និងរថយន្តធំចំនួន៩៨៤ គ្រឿង។

សម្រាប់ថ្ងៃទី២០ ខែមករា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១០៧៧គ្រឿង មានម៉ូតូចំនួន៧៨៩ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៨៨ គ្រឿង នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន។
ក្នុងចំណោមម៉ូតូល្មើសទាំង៧៨៩ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦៦៦នាក់, បើកបរល្មើសសញ្ញាចំនួន៥៥គ្រឿង, បត់ជែង០៩ គ្រឿង, ស្រវឹងចំនួន១០ នាក់, បើកបរដោយអត់ស្លាកលេខចំនួន២៧ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន២២ នាក់។

ចំណែករថយន្តទាំង២៨៨គ្រឿងនោះ មានរថយន្តតូចចំនួន២៤២គ្រឿង និងរថយន្តធំចំនួន៤៦គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៥នាក់, ល្មើសញ្ញាចំនួន២៣គ្រឿង, បត់ជែងចំនួន២គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១៨៤នាក់, លើសចំណុះចំនួន០៣ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០២ នាក់, អត់ស្លាកលេខចំនួន០៣ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣៧ នាក់៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


