Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញចូលរួមប្រជុំតាមអនឡាញ ជាមួយបណ្តាបក្សនយោ​បាយនៃប្រទេសនានា អំពីបញ្ហាបរិស្ថាន និងការអភិវឌ្ឍ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមប្រជុំជាមួយបណ្ដាគណបក្សនយោបាយ នៃប្រទេសនានា អំពីគោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរឲ្យដឹងនៅរសៀលថ្ងៃទី ៦ ខែតុលានេះថា «ពេលព្រឹកប្រជុំផ្ទាល់ក្នុងប្រទេសអំពីសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ពេលល្ងាចប្រជុំតាមអនឡាញ ជាមួយបណ្តាបក្សនយោ​បាយនៃប្រទេសនានាអំពី (គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព) ដែលបង្ហាញពីការចូលរួមរបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម