ព័ត៌មានជាតិ
រោងភាពយន្ត សារមន្ទីរនិងរោងសិល្បៈ ទូទាំងប្រទេស នឹងបើកដំណើរការឡើងវិញ នៅថ្ងៃស្អែកនេះ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងអនុញ្ញាតឲ្យបើកដំណើរឡើងវិញ រោងកុន សារមន្ទីរនិងរោងសិល្បៈនានាទូទាំងប្រទេស នៅថ្ងៃទី១ ខែមករា នាំ២០២១ស្អែកនេះ។ ប៉ុន្តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និង ម៉ឺងម៉ាត់ជាទីបំផុត។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ធ្នូនេះថា«បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងបានណែនាំឲ្យរោងកុន សារមន្ទីរនិងរោងសិល្បៈត្រៀមរៀបចំដំណើរការតែមិនទាន់ឲ្យបើកដំណើរការភ្លាមៗទេ ព្រោះថាជាទូទៅការប្រកាសភ្លាមយើងមិនអាចរៀបចំភ្លាមៗបានទេ ដោយសារទុកពេលវេលាឲ្យពួកគាត់រៀបចំខ្លួននិងប្រាប់ទៅទស្សនិកជនរបស់គាត់ជាមុនសិន»។

លោកបានបន្តថា ការបើកដំណើរការឡើងវិញនេះ ក្រសួងតម្រូវរោងកុន សារមន្ទីរ និងរោងសិល្បៈ ត្រូវគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ ដូចជាតម្រូវឲ្យអ្នកចូលទស្សនាពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាត សំអាតអនាម័យដៃ បញ្ចាំងសារអប់រំ បាញ់ថ្នាំសម្លាប់មេរោគពេលចប់រឿងនីមួយៗនិងសំអាតបន្ទប់ទឹកឲ្យមានអនាម័យស្អាត ដើម្បីកុំឲ្យឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩។

លោកបានបន្តទៀតថា«ខ្ញុំបានប្រាប់ដល់ម្ចាស់រោងកុនរួចហើយថា ក្រុមការងារចម្រុះរបស់ក្រសួងនឹងចុះទៅពិនិត្យមើលទីតាំងរោងកុនទាំងនោះ ដោយមិនប្រាប់ដំណឹងជាមុនហើយក្នុងករណីមានរោងកុនណាមិនបានអនុវត្តតាមទេនោះ រោងកុននោះ នឹងត្រូវប្រឈមនឹងការព្រមានឬឈានដល់បិទទ្វារមិនឲ្យបើកដំណើរការឡើងវិញ ព្រោះថារោងកុនទាំងនោះមុននឹងបើកបានសន្យាថា នឹងគោរពតាមគោលការណ៍ស្តង់ដារប្រតិបត្តិរបស់ក្រសួងសុខាភិបាលនិងក្រសួងវប្បធម៌និងចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានានិងឈរលើគោលការណ៍ស្ម័គ្រចិត្ត»។

យ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ការបើកដំណើរការឡើងវិញនេះ រោងកុនត្រូវប្រឈមបញ្ហាដោយមិនសូវមានអ្នកចូលទស្សនាច្រើនដូចមុន ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋដើរកម្សាន្តនៅតាមផ្សារទំនើប នៅមានកម្រិតតិចតួចនៅឡើយ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានរោងកុនចំនួន២២ មានបន្ទប់បញ្ចាំងចំនួន៩៨ និងចំនួនកៅអីចំនួន១៤៣៤២កន្លែងនៅតាមរាជធានីខេត្តចំនួន៥រួមមានរាជធានីភ្នំពេញ សៀមរាប បន្ទាយមានជ័យ ព្រះសីហនុនិងបាត់ដំបង៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡា នឹងបើកដំណើរការឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


