រោងភាពយន្ត សារមន្ទីរ​និង​រោង​សិល្បៈ​ ​ទូទាំង​ប្រទេស​ នឹង​បើក​ដំណើរការ​ឡើងវិញ​ នៅ​ថ្ងៃ​ស្អែក​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រោងភាពយន្ត សារមន្ទីរ​និង​រោង​សិល្បៈ​ ​ទូទាំង​ប្រទេស​ នឹង​បើក​ដំណើរការ​ឡើងវិញ​ នៅ​ថ្ងៃ​ស្អែក​នេះ

Published

on

ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើងវិញ​ រោងកុន សារមន្ទីរ​និង​រោង​សិល្បៈ​នានា​ទូទាំងប្រទេស​ នៅ​ថ្ងៃទី​​១​ ខែ​មករា នាំ​២០២១​ស្អែក​នេះ​។​ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង ម៉ឺងម៉ាត់​ជាទីបំផុត​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ធ្នូ​នេះ​ថា​«​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ ក្រសួង​បាន​ណែនាំ​ឲ្យ​រោងកុន សារមន្ទីរ​និង​រោង​សិល្បៈ​ត្រៀម​រៀបចំ​ដំណើរការ​តែ​មិនទាន់​ឲ្យ​បើក​ដំណើរការ​ភ្លាមៗ​ទេ ​ព្រោះថា​ជាទូទៅ​ការប្រកាស​ភ្លាម​យើង​មិន​អាច​រៀបចំ​ភ្លាមៗ​បានទេ​ ដោយសារ​ទុក​ពេល​វេលា​ឲ្យ​ពួកគាត់​រៀបចំខ្លួន​និង​ប្រាប់​ទៅ​ទស្សនិកជន​របស់​គាត់​ជា​មុន​សិន​»​។​

​លោក​បាន​បន្ត​ថា​ ការ​បើក​ដំណើរការ​ឡើងវិញ​នេះ ​ក្រសួង​តម្រូវ​រោងកុន សារមន្ទីរ​ និង​រោង​សិល្បៈ ​ត្រូវ​គោរព​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល ​និង​ក្រសួង​វប្បធម៌​ ដូចជា​តម្រូវ​ឲ្យ​អ្នក​ចូល​ទស្សនា​ពាក់​ម៉ាស វាស់​កម្ដៅ រក្សា​គម្លាត សំអាត​អនាម័យ​ដៃ បញ្ចាំង​សារ​អប់រំ បាញ់ថ្នាំ​សម្លាប់​មេរោគ​ពេល​ចប់​រឿង​នីមួយៗ​និង​សំអាត​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ​ស្អាត​ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​។

​លោក​បាន​បន្ត​ទៀត​ថា​«​ខ្ញុំ​បាន​ប្រាប់​ដល់​ម្ចាស់​រោងកុន​រួចហើយ​ថា ​ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​រោងកុន​ទាំងនោះ​ ដោយ​មិន​ប្រាប់​ដំណឹង​ជាមុន​ហើយ​ក្នុង​ករណី​មាន​រោងកុន​ណា​មិនបាន​អនុវត្ត​តាម​ទេ​នោះ​ រោងកុន​នោះ​ នឹង​ត្រូវ​ប្រឈម​នឹង​ការព្រមាន​ឬ​ឈាន​ដល់​បិទទ្វារ​មិន​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ ព្រោះថា​រោងកុន​ទាំងនោះ​មុននឹង​បើក​បាន​សន្យា​ថា ​នឹង​គោរព​តាម​គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួង​វប្បធម៌​និង​ចិត្រ​សិល្បៈ ​និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​នានា​និង​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​»​។​

យ៉ាងណាក៏ដោយ លោក​ទទួល​ស្គាល់​ថា ​ការ​បើក​ដំណើរការ​ឡើងវិញ​នេះ​ រោងកុន​ត្រូវ​ប្រឈម​បញ្ហា​ដោយ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ដូច​មុន​ ដោយ​សារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​នៅ​តាម​ផ្សារ​ទំនើប​ នៅ​មានកម្រិត​តិចតួច​នៅឡើយ​។ ​គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​មាន​រោងកុន​ចំនួន​២២​ មាន​បន្ទប់​បញ្ចាំង​ចំនួន​៩៨​ និង​ចំនួន​កៅអី​ចំនួន​១៤៣៤២​កន្លែង​នៅ​តាម​រាជធានី​ខេត្ត​ចំនួន​៥​រួមមាន​រាជធានី​ភ្នំពេញ សៀមរាប បន្ទាយមានជ័យ ព្រះសីហនុ​និង​បាត់ដំបង​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ និង​ការលេងកីឡា នឹង​បើកដំណើរការ​ឡើង​វិញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ1 min ago

អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi

ព័ត៌មានជាតិ38 mins ago

សាច់ញាតិម្ចាស់ដើមការឆ្លង​កូវីដ១៩ ពាក់ព័ន្ធមនុស្សក្នុងពិធីទៅច្រើនកន្លែងរហូតធ្លាយដល់ខេត្តកំពត

ព័ត៌មានជាតិ8 hours ago

កូន​ដំរី​មួយ​ក្បាល បាន​កើត​នៅ​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតក្នុង​ស្រុក​ថ្មបាំង

ព័ត៌មានជាតិ9 hours ago

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ពុំ​មាន​ជនជាតិ​ចិន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ដូច​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ឡើយ

ព័ត៌មានជាតិ10 hours ago

ផឹកស្រា​ស្រវឹង​ ទាស់សំដី​តិចតួច​ទាញ​ចប​កាប់​សម្លាប់​ឪពុក​បង្កើត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services