Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ានទាំងអស់ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី ១៣ ខែតុលានេះថា «ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ, ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជន ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។

សូមជម្រាបថា ប្រទេសកម្ពុជា បានទទួលរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមជាប្រវត្តិសាស្រ្តនាឆ្នាំ ​២០​២៣ខាងមុខនេះ ហើយពិធីបើក​ព្រឹត្តិការណ៍ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ និងពីធីបិទជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម