ព័ត៌មានជាតិ
ភ្ញៀវទេសចរ មកមើលថ្ងៃរះលើប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករនៅទីលានអង្គរវត្តព្រឹកមិញ
បើតាមការសង្កេតឃើញ កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ សកម្មភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ។

នេះជាសញ្ញាមួយបញ្ជាក់ថា កំណើន នៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប្រមាណជាង ២ ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។

ជាក់ស្ដែង កាលពីពេលព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត៕
អត្ថបទ ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


