ឆ្លង​ឆ្នាំ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សា​ន្ត​នៅ​ខេត្តសៀមរាប ជាង២៧​ ម៉ឺន​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆ្លង​ឆ្នាំ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សា​ន្ត​នៅ​ខេត្តសៀមរាប ជាង២៧​ ម៉ឺន​នាក់

Published

on

​នា​រាត្រី​ឆ្លង​ឆ្នាំ​សាកល ស្ថិតក្នុង​ស្ថានភាព​ប្រឆាំង​កូ​វីដ​-១៩ នៅ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​​សាកល​២០២០​ចូល​២០២១ ការកម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ខេត្តសៀមរាប បាន​ធ្លាក់ចុះ​ជាង​៨៥% បើ​ធៀប​ទៅ​និង​ឆ្នាំមុន មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃ​ថា ស្ថានភាព​បែបនេះ វា​បានបង្ហាញ​អំពី​ការប្រុងប្រយ័ត្ន ទប់ស្កាត់​ការរីក​រាលដាល​នៃ​វា​រុស​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំមុន ឆ្នាំ​២០១៩ វា​ជា​រាត្រី​ឆ្លង​ឆ្នាំ​ក្នុង​ដំណាក់កាល​ចុងក្រោយ​មួយ ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ហក់​ឡើង​យ៉ាង​ខ្លាំង និង កំពុងមាន​ការ​ប្រឡង​ប្រជែង​ជា​គោលដៅ​ទីផ្សារ​ដ៏​ទាក់ទាញ និង​ជា​រាត្រី​ឆ្លង​ឆ្នាំ​ដែល​មិន​នឹកស្មាន​ដល់ ដែល​វិស័យ​ទេសចរណ៍​ពិភពលោក ត្រូវបាន​ធ្លាក់​ចូលក្នុង​ទំហំ​នៃ​ការវាយលុក​ដោយ​ឥទ្ធិពល​រាតត្បាត​នៃ​វីរុស​ជម្ងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​)។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បាន​រំលឹកឲ្យ​ដឹងថា ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំមុន នា​ឆ្នាំ​២០១៩ ចូលឆ្នាំ ២០២០ កន្លងទៅ មាន​ចំនួន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​ជិត​២៧ ម៉ឺន​នាក់ បាន​ចូល​មក​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​-​អង្គរ ក៏ប៉ុន្តែ​សម្រាប់​បុណ្យចូលឆ្នាំ​សាកល ឆ្នាំ​២០២០ ឆ្លង​ចូល ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង អន្តរជាតិ ចូល​កំសាន្ត​ក្នុង​ខេត្តសៀមរាប ​តែ​ជាង ២៥​ពាន់​នាក់​ប៉ុណ្ណោះ គឺ​ធ្លាក់ចុះ​ជាង ៨៥% ក្នុងនេះ​ភ្ញៀវទេសចរ​បរទេស​ មាន​ចំនួន​២០៤​នាក់ ថយចុះ​ជិត​៩៩% ភ្ញៀវទេសចរ​ជាតិ ​មាន​ចំនួន ២៥​ពាន់​នាក់ ថយចុះ​ជិត​៩១% ក្នុងនោះដែរ មាន​ភ្ញៀវ​ទៅ​ទស្សនា​ក្នុង​តំបន់​អង្គរ​ចំនួន​ប្រមាណ​ជា ២០​ពាន់​នាក់ និង​ទៅ​ទស្សនា​តាម​តំបន់​សហគមន៍​ទេសចរណ៍ និង ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ​ជា ៥​ពាន់​នាក់​។

យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ អាជ្ញាធរ​ខេត្តសៀមរាប​មិនមាន​ការហាមឃាត់​ឲ្យ​បណ្តា​អាជីវកម្ម​របស់​សេវាករ​ទេសចរណ៍​បិទ​ផ្អាក​អាជីវកម្ម​របស់ខ្លួន​នោះឡើយ ។ ក៏ប៉ុន្តែ​ត្រូវបាន​ជម្រុញ​ធ្វើការ​រឹតបណ្តឹង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្តតាម​គោល​វិធាន​សុវត្ថិភាព ៣​ការពារ ( ពាក់​ម៉ាស អនាម័យ និង​ការរក្សា​គម្លាត​សុ​ត្ថិ​ភាព ) ឲ្យ​បានល្អ​បំផុត ។ មជ្ឈដ្ឋាន​ជាទូទៅ បាន​វាយតម្លៃថា ការធ្លាក់ចុះ​ខ្លាំង​នៃ​ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ ដោយសារតែ​វា​ស្ថិតក្នុង​បរិបទ​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ គឿន​វេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services