ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ដើម្បីធានារក្សាសន្តិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
ពីខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញហើយ តែដើម្បីធានាថា រក្សាសន្តិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១,៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៤ ខែតុលានេះថា នាសម័យកាលនេះ គឺជាសម័យសន្តិភាព ដែលការធ្វើដំណើរទោះពេលថ្ងៃ ឬយប់ក៏ដោយ មិនមានបញ្ហាអសន្តិសុខណាមួយកើតឡើងឡើយ។ ផ្ទុយពីសម័យមុនដែលមានសង្រ្គាម នៅពេលធ្វើដំណើរតែងតែទទួលរងនូវការបាញ់ប្រហារ ដោយគ្រាប់កាំភ្លើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ប៉ុន្តែឥឡូវមានសន្តិភាពហើយ ត្រូវខិតខំរួមគ្នាការពារសន្តិភាពនេះឲ្យខាងតែបាន ទោះបីដោយតម្លៃណាក៏ដោយ….ហើយចំណុចនេះ ដើម្បីធានាថា មានសន្តិភាព រក្សាសន្តិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឲ្យគណបក្សប្រជាជន អាហ្នឹងសុខទាំងអស់គ្នាហើយ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអំណាច គឺគណបក្សប្រជាជនកម្ពុជា រកសន្តិភាពឲ្យប្រទេសជាតិបាន ហើយលទ្ធភាពរក្សាសន្តិភាពបាន សម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលដ្ឋនៅទូទាំងប្រទេស នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ បន្តទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


