សន្តិសុខសង្គម
អាជ្ញាធររាជធានីអំពាវនាវឲ្យពលរដ្ឋយោគយល់ការកកស្ទះចរាចរណ៍អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យប្រជាពលរដ្ឋយោគយល់ និងចូលរួមសហការលើការរៀបចំលើកកំពស់អនាម័យបរិស្ថាននៅក្នុងរាជធានី។
រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំកិច្ចសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនគណៈប្រតិភូជាតិ និងអន្ដរជាតិក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀតដែលអាចមានការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៤ តុលាឆ្នាំ២០២២នេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ នាពេលខាងមុខ។
ដើម្បីឱ្យកិច្ចដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឱ្យប្រព្រឹត្ត ទៅដោយភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១.សូមរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវកុំទុកចោល នៅមុខផ្ទះ ដោយត្រូវរង់ចាំបញ្ចេញសំរាមនៅពេលសេវាកម្មរថយន្តប្រមូល និងដឹកជញ្ជូនសំរាមមកទទួលយក សំរាមទាំងនោះតាមកម្មវិធីពេលវេលាដែលបានកំណត់។
២.សូមរៀបចំដាក់ដងទង់ជាតិ និងចងទង់ជាតិនៅមុខផ្ទះឱ្យបានត្រឹមត្រូវមានរបៀបរៀបរយល្អ ជាពិសេសត្រូវពិនិត្យមើលក្រណាត់ទង់ជាតិដែលស្អាតល្អមិនមានរហែក ឬស្លក់ពណ៌ ដើម្បីបង្ហាញអត្តសញ្ញាណ ជាតិក្នុងការលើកកម្ពស់កិត្យានុភាពជាតិសក្តិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់ សម្រាប់ចូលរួមអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ។
៣.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅអមតាមដងផ្លូវសាធារណៈទាំងអស់ សូមចូលរួមរៀបចំធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និង របងហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការកែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យបរិស្ថាន ឱ្យបានល្អប្រសើរ។ ជាពិសេស ម្ចាស់ការដ្ឋានសាងសង់សំណង់នានាទាំងអស់ ត្រូវធ្វើការផ្អាកការសាងសង់ ជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់។
៤.សូមការយោគយល់អធ្យាស្រ័យ និងសូមអភ័យទោសទុកជាមុន ចំពោះបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដោយសារតែកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវ រៀបចំកិច្ចសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនគណ: ប្រតិភូជាតិ និងអន្ដរជាតិ ហើយអាចមានការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង រាជធានីភ្នំពេញនឹងចូលរួមសហការអនុវត្តប្រកបដោយស្មារតីលើកកម្ពស់កិត្យានុភាពជាតិតាមខ្លឹមសារន សេចក្ដីណែនាំខាងលើនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


