ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ បង្ហើបគម្រោងវិនិយោគបង្កើតកន្លែងកម្សាន្តលើសមុទ្រ
ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT គ្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមអង្គប្រជុំមួយដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ។

កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រដែលក្រុមហ៊ុនគ្រោងរៀបចំវិនិយោគនោះមានដូចជា ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្ដែតលើទឹក ទោងជិះម្សាន្ត និងទូកក្តោងជាដើម។
ក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងវិនិយោគនេះ នឹងកាន់តែជួយទាក់ទាញទេសចរចូលមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។

បន្ទាប់ពីស្ដាប់ការបង្ហាញពីតំណាងក្រុមហ៊ុន រដ្ឋបាលខេត្តព្រះសីហនុបានគាំទ្រចំពោះគម្រោងមួយនេះ ហើយស្នើឲ្យក្រុមហ៊ុនទៅចុះបញ្ជីវិនិយោគ តាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីឈានទៅបើកកិច្ចប្រជុំពិនិត្យលើសំណើ និងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្ត។
ជាមួយគ្នានេះ អនុគណៈកម្មាធិការវិនិយោគខេត្តនឹងពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានអនុវត្តនីតិវិធីជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


