ព័ត៌មានជាតិ
លោក កៅ គឹមហួន ថា អាមេរិករំពឹងការគាំទ្រពីអាស៊ាន ក្នុងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន
លោក កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាមេរិក កំពុងចង់បានការគាំទ្រពីអាស៊ាន លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយការមកដល់ លោក ចូ បៃដិន នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ គឺផ្តល់សារៈសំខាន់ឱ្យអាស៊ាន និងកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ក្នុងន័យធ្វើកិច្ចពិភាក្សាស្តីពីការដោះស្រាយប្រឈមរួម។
អនាគតអគ្គលេខាធិការថ្មីរបស់អាស៊ាន អះអាងបែបនេះ នៅក្នុងកិច្ចពិភាក្សាពិសេសក្រោមប្រធានបទ “ស្វែងយល់ពីកិច្ចប្រជុំកំពូលអាស៊ាន៖ បញ្ហាក្តៅៗ និងដំណោះស្រាយ” ដែលរៀបចំឡើងដោយ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១២ វិច្ឆិកា សប្តាហ៍ក្រោយនេះ លោកបានឱ្យដឹងថា គឺក្នុងន័យដំឡើងភាពជាដៃគូរវាងអាស៊ាននិងសហរដ្ឋអាមេរិក ទៅជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌអាស៊ាន។
បើតាមការគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក សំដៅដល់ការធ្វើយ៉ាណាឱ្យមានគោលជំហរក្នុងការដោះស្រាយបញ្ហារួម។
ទន្ទឹមនឹងនេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានលើកឡើងដែរថា អាស៊ាន មិនអាចមិនអើពើចំពោះបញ្ហាដែលកើតមាន ជុំវិញខ្លួននោះទេ ពិសេសគឺបញ្ហាក្នុងតំបន់។

លោកបន្តថា បញ្ហាទាំងនោះទាមទារឱ្យមានការចូលរួមដោះស្រាយជាចាំបាច់ ព្រោះវាអាចផ្តល់ផលប៉ះពាល់ទាំងអាស៊ាន និងពិភពលោក ដែលមានឧទាហរណ៍ជាក់ស្តែង ដូចករណីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ។
លោក កៅ គីមហួន ពន្យល់ថា រាល់កិច្ចប្រជុំសំខាន់ៗ មិនថាសមាជិកណាមួយជាប្រធាននោះទេ វត្តមានថ្នាក់ដឹកនាំកំពូលប្រទេស ទាំងនោះ ជាអ្វីដែលអ្នករៀបចំនិងប្រទេសពាក់ព័ន្ធចង់បាន ព្រោះគឺដើម្បីងាយស្រួលធ្វើសេចក្តីសម្រេច ក្នុងកិច្ចសហប្រតិបត្តិការនានា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


