ព័ត៌មានជាតិ
លោក ទៀ សីហា៖ អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ានក្នុងការដើរតួនាទីពង្រឹងសន្តិសុខ
នាឱកាសលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២ មិថុនា ឆ្នាំ ២០២៤ លោកបានគូសបញ្ជាក់ថា អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ក្នុងការដើរតួនាទីពង្រឹងសន្តិសុខក្នុងតំបន់។
បើតាមក្រសួងការពារជាតិ ថ្លែងក្នុងកិច្ចប្រជុំខាងលើ នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើការចែករំលែកទស្សនមួយចំនួនលើបញ្ហាសំខាន់ដែលអាចមានឥទ្ធិពលលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ការពារជាតិ អាមេរិក-អាស៊ាន។
លោកបបញ្ជាក់ថា៖«អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការរបស់យើងបានចាប់ផ្តើមដោយឈរលើគុណតម្លៃនិងប្រយោជន៍រួម។ ទាំងអាស៊ាន និងអាមេរិក គឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារនិងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយបានបង្កើតបរិយាកាសអំណោយផលក្នុងការជំរុញឱ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់នៅក្នុងពិភពលោក»។

លោកបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែមានសារៈសំខាន់ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ដល់សកលលោកទាំងមូលផងដែរ។ លោកថា៖«កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់តំបន់ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរួមនៃតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព»។
លោកបន្ថែមថា សម្រាប់កម្ពុជាគាំទ្រតួនាទី និងការរួមចំណែករបស់អាមេរិកនៅក្នុងកិច្ចការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ានក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក។
នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក នាឱកាសនោះ លោក ឡយដ៏ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា អាមេរិកនៅតែមានការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
លោកថា អាមេរិកនឹងបន្តជាដៃគូសំខាន់របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus ) ក្នុងនោះរួមមាន ការកសាងសមត្ថភាពសម្រាប់អាស៊ាន និង កម្មវិធីនាយទាហានជំនាន់ក្រោយ និងកម្មវិធីស្រ្តីនៅក្នុងសន្តិភាព និងសន្តិសុខ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


