ព័ត៌មានជាតិ
គណៈអភិបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ដំណាច់ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូដំណាច់ឆ្នាំ២០២០ តាមរយៈvideo content ភ្ជាប់ពីបណ្ដារដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ គឺពិតជាសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងលទ្ធផលការងារ អំពីបញ្ហាប្រឈម សំណូមពរ ដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាពិនិត្យពិភាក្សា និងបន្តការដោះស្រាយឲ្យមានប្រសិទ្ធភាពប្រសិទ្ធផល និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព។ ផ្ដើមចេញបញ្ហាខាងលើនេះ លោកអភិបាលខេត្តបានលើកឡើងថា រឿងដែលកំពុងប្រឈមជាងគេ នៅតាមបណ្តាក្រុងស្រុក គឺបញ្ហាបទស្មើសដីធ្លី ដែលទាមទារឲ្យអភិបាលក្រុងស្រុក ត្រូវមានវិធានការម៉ឺងម៉ាត់ បើមិនដូច្នេះទេបទល្មើសនឹងកើតឡើងយ៉ាងអនាធិបតេយ្យ។

ទោះជាយ៉ាងណាក៏ដោយ អភិបាលក្រុងស្រុកត្រូវចេះសហការគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយការអនុវត្តត្រូវផ្អែកលើមូលដ្ឋាន បីដំណាក់កាល ទី១. ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិឲ្យបានទូលំទូលាយដល់ពលរដ្ឋបានដឹង, ទី២. ចុះពន្យល់ណែនាំ និងធ្វើកិច្ចសន្យាលើការប្រព្រឹត្តល្មើស និងទី៣. ការអនុវត្តនីតិវិធីច្បាប់ ដោះស្រាយតាមប្រព័ន្ធតុលាការ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាល សេវាសាធារណៈនិងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ត្រូវបន្តការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់នូវហានិភ័យនៃការរីករាលដាលជំងឺកូវីត១៩ កុំឲ្យចូលក្នុងសហគមន៍ខេត្តកំពតឲ្យបានដាច់ខាត។

ដោយឡែកពាក់ព័ន្ធទិវាជ័យជម្នះ ថ្ងៃ៧មករា នៅចំពោះមុខនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ក៏ត្រូវត្រៀមលក្ខណៈរៀបចំឲ្យបានសមរម្យ និងបំផុសស្មារតីដល់មហាជនឲ្យចូលរួមទាំងអស់គ្នាក្នុងការរៀបចំតុបតែងលម្អភ្លើង ដាក់ទង់ជាតិអបអរ តាមមន្ទីរអង្គភាពនិងលំនៅឋានប្រជាពលរដ្ឋឲ្យបានផុលផុសស្របតាមស្មារតីនៃច្បាប់កំណត់៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


