ព័ត៌មានជាតិ
៥ ម៉ោង មុននេះ គ្រូហុងស៊ុយ Naly អបអរសិស្ស ក្រោយរៀនបានជោគជ័យ
៥ ម៉ោងមុននេះ គ្រូហុងស៊ុយ Naly Long បានបង្ហោះសារអបអរសាទរសិស្ស ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ។
នៅលើផេកផ្លូវការ Master Naly FongShui គ្រូទស្សន៍ទាយល្បីនេះបានចូលរួមត្រេកអរភាពជោគជ័យ និងភាពរីកចម្រើនរបស់សិស្ស។ គ្រូហុងស៊ុយពូកែមើលជោគជតារាសីបានក្រើនរំលឹកដែរថា៖ “ភាពជោគជ័យ កើតឡើងបានដោយសារ សមត្ថភាព ចំណេះដឹង ការតស៊ូ ការប្រឹងប្រែងនិងសេចក្តីល្អគឺជាអាវក្រោះសំខាន់សម្រាប់ជួយដល់យើង។ គ្រូពូកែយ៉ាងណា ក៏បានត្រឹមតែបង្រៀន ណែនាំចង្អុលបង្ហាញផ្លូវ ឲ្យដើរលើផ្លូវត្រូវប៉ុណ្ណោះ បើខ្លួនយើងមិនចេះដើរដោយខ្លួនឯង ទោះជួបគ្រូទេវតាក៏ជួយមិនបានដែរ”។
អ្នកគ្រូបន្តថា គ្រូមានតួនាទីចង្អុលបង្ហាញញផ្លូវប៉ុណ្ណោះ ចំណែកសិស្សគ្រប់គ្នាជាអ្នកដើរដោយខ្លួនឯង ក្នុងនាមជាគ្រូសប្បាយចិត្តណាស់នៅពេលឃើញសិស្សជោគជ័យ និងជាមនុស្សល្អ ក្នុងសង្គម។ សូមរក្សាសេចក្តីល្អបែបនេះជារៀងរហូត វានឹងធ្វើអោយយើងជោគជ័យប្រកបដោយសេចក្តីថ្លៃថ្នូបំផុត។
អ្នកគ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ បានចេញវិធានការណែនាំ ក្រោយផ្សព្វផ្សាយស្ទីឃ័រ (កាត់ឆុង) បង្កឱ្យអ្នកមានជំនឿតម្រង់ជួរ និងជួបជុំគ្នាដោយមិនខ្លាចជំងឺកូវីដ-១៩។ អាជ្ញាធរបានធ្វើលិខិតអញ្ជើញ ដើម្បីធ្វើការណែនាំកុំឲ្យមានការជួបជុំច្រើន តាមគោលការណ៍ផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ