Connect with us

ព័ត៌មានជាតិ

ងាយស្រួល​គ្រប់គ្រង រដ្ឋបាល​ខេត្ត​កំពត កែប តាកែវ កំពង់ស្ពឺ រៀបចំកែ​សម្រួល​ព្រំប្រទល់ឡើង​វិញ​

បានផុស

នៅ


(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ នេះ នៅសាលាខេត្តកំពត អភិបាលខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដឹកនាំកិច្ចប្រជុំរួមគ្នាលើការងារកែសម្រួលព្រំប្រទល់រដ្ឋបាលអន្តរខេត្ត។

ចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត អភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ) សរុប ៦៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំសង្កាត់ និងស្រុក ក្រុង នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដែលមិនទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដែលធ្វើឱ្យជួបការលំបាកក្នុងការ​គ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា។

យោងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់។

ផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

ក្នុងអង្គប្រជុំក៏បានឯកភាពបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីជាមូលដ្ឋានក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល៕

អត្ថបទ៖ សេងណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម