សន្តិសុខសង្គម
អាជ្ញាធរស្រុកដំណាក់ចង្អើរ ឱ្យម្ចាស់សំណង់ខឿនថ្មរុះរើចេញពីឆ្នេរអង្កោលដោយគ្មានលក្ខខណ្ឌ
កែប ៖ នាថ្ងៃទី ១៥ ខែឧសភាឆ្នាំ២០២៤នេះរដ្ឋបាលស្រយកស្រុកដំណាក់ចង្អើរបានចេញលិខិតជូនដល់ម្ចាស់ សំណង់រៀបខឿនថ្មប្រវែង ៤៥ម៉ែត្រ និងកញ្ចុះឈើចំនួន ០២ខ្នង របស់ម្ចាស់ឈ្មោះ អ៊ីវ ស្រី ដែលបានរៀបខឿន និងសង់កញ្ចុះរំលោភលើដីឆ្នេរស្ថិតនៅឆ្នេរអង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ រដ្ឋបាលស្រុកដំណាក់ចង្អើរ តម្រូវឲ្យរុះរើចេញវិញទាំងស្រុង នៅត្រឹមថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដែលបានជម្រាបជួនលោកស្រី អ៊ីវ ស្រី ដែលជាម្ចាស់សំណង់ខាងលើ។
ក្នុងលិខិតខាងលើបានបញ្ជាក់ថា សំណង់នោះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ។

ដូចនេះដើម្បីរៀបចំឆ្នេរអង្កោលឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេងកម្សាន្តដោយសេរី និងរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធរណៈល្អប្រសើរនោះ រដ្ឋបាលស្រុកដំណាក់ចង្អើរបានធ្វើការណែនាំដល់ម្ចាស់សំណង់ ត្រូវ ទី១. បញ្ឈប់ការសាងសង់ខឿនថ្ម និងសំណង់ផ្សេងៗទៀតដែលគ្មានច្បាប់អនុញ្ញាតនៅលើដីឆ្នេរ ចាប់ថ្ងៃជូនដំណឹងនេះតទៅ ទី២.ត្រូវរុះរើសំណង់ខឿនថ្ម ដែលបានរៀបរួច និងកញ្ចុះឈើចំនួន០២ខ្នងទៀត ដែលបានសង់លយចូលជ្រៅមកលើចំណីដីឆ្នេរចេញវិញដោយស្ម័គ្រចិត្ត និងប្រមូលដឹកជញ្ជូនសម្ភារៈសំណល់ទាំងនោះចេញឱ្យអស់ពីទីតាំងនៅ ត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខចេញវិញ ជាកំហិត។

ក្នុងករណីដែលមិនអនុវត្តតាមការណែនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ និងមានវិធានការច្បាប់ចុះរុះរើសំណង់ខឿនថ្ម និងកញ្ចុះនោះចេញវិញដោយគ្មានការតវ៉ា ហើយការចំណាយលើកម្លាំងពលកម្ម ជាបន្ទុកខាងភាគីម្ចាស់សំណង់។
លោក ឡុង ខន តំណាងម្ចាស់សំណង់ខាងលើ បានឱ្យដឹងនាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ការរៀបខឿនថ្មនេះ គឺដើម្បីទប់ទឹកសមុទ្រ ដែលបោកបក់ធ្វើឱ្យច្រោះដីខ្សាច់បណ្តាលឲ្យខូចខាតដល់សំណង់កញ្ចុះរបស់ខ្លួន និងដើម្បីទប់ស្កាត់សំរាមដែលហូរមកទើរនៅមុខទីតាំងរបស់ខ្លួនផង។
លោកថា ការរៀបខឿនថ្មនេះ មិនមានបំណងរំលោភយកដីចំណីសមុទ្រនោះទេ។
ដោយឡែកចំពោះការបញ្ជាឲ្យរុះរើពីសំណាក់អាជ្ញាធរស្រុក លោកមិនទាន់បញ្ជាក់ថា យ៉ាងណានៅឡើយ ដោយរង់ចាំការណែនាំពីម្ចាស់កញ្ចុះ។

គួរបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រអង្កោល ត្រូវទទួលរងការរំលោភយកជាបន្តបន្ទាប់ ជាក់ស្តែងដូចការរៀបខឿនថ្មចូលដីចំណីឆ្នេរសមុទ្រនេះជាដើម ក្រៅពីនោះ នៅជាប់ទីតាំងគ្នានេះ ក៏មានការរៀបចំខឿនថ្មរួចរាល់ជាស្ថាពរហើយដែរ តែយ៉ាងណាអាជ្ញាធរស្រុកដំណាក់ចង្អើរ កំពុងមានចំណាត់ការយ៉ាងណាទៅលើម្ចាស់ទីតាំងផ្សេងៗទាំងអស់បានឬយ៉ាងណានោះ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


