ព័ត៌មានជាតិ
ទូកនេសាទវៀតណាមចូលឆក់ត្រីក្នុងសមុទ្រខេត្តកែប ប៉ុន្តែបានបង្រ្កាបទៅវិញ
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានឱ្យដឹងថា ពិតជាមានករណី ទូកនេសាទវៀតណាម ចូលមកមុជឆក់នៅតំបន់សមុទ្រខេត្តកែបពិតមែន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះ ក៏មានករណីនេះទៀត តែជំនាញជលផលខេត្ត បានចេញទៅភ្លាមៗដើម្បីបង្រ្កាប តែយ៉ាងណាទូកទាំងនោះ បានរត់ចូលទៅដែនសមុទ្រប្រទេសវៀតណាមវិញបាត់ទៅ។

លោក ដឹង បូរិន បានឱ្យដឹងបន្ថែមថា ការចូលមកនេះ មិនមានកើតរហូតនោះទេ ពោលគេឆ្មក់មកម្តងម្តាល ហើយក៏មិនហ៊ានចូលមកជ្រៅនោះដែរ គឺនៅក្បែរៗព្រំដែនទឹកតែប៉ុណ្ណោះ ទើបជំនាញយើងពិបាកក្នុងការចាប់។
នៅជាគ្នានោះ លោក ប៊ុន យ៉ូង អភិបាលរង ខេត្តកែប និងជាអ្នកនាំពាក្យសាលាខេត្តកែប បានបញ្ជាក់ឱ្យដឹងថា នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះថា ផ្អែកទៅតាមមន្ត្រីជំនាញ ទូកនេសាទវៀតណាមទាំងនោះ តែងតែលួចចូលមកនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ (ឆក់) នៅក្នុងដែនសមុទ្រខេត្តកែបរបស់យើង នៅចំណុចកៀកគ្នា នៃព្រំដែនទឹក នៃប្រទេសទាំងពីរ។

លោកបញ្ជាក់ថា កម្លាំងជំនាញមិនបានបណ្តែតបណ្តោយឱ្យទូកនេសាទបរទេសចូលមកបំផ្លិចបំផ្លាញធនធានជលផល របស់សមុទ្រកម្ពុជានោះទេ ដោយតែងតែចេញប្រតិបត្តិការភ្លាមៗ។

លោក ប៊ុន យ៉ូង បានបន្ថែមឱ្យដឹងទៀតថា ក្រៅពីនោះ កម្លាំងជំនាញក៏កំពុងធ្វើកិច្ចការនេះ ជាមួយនឹងភាគីវៀតណាម ដើម្បីបង្ការការចូលមកលួចឆ្មក់នាពេលខាងមុខទៀត៕
អត្ថបទ៖ សឹង រ៉ាត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


