Connect with us

ព័ត៌មានជាតិ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ​ផ្តល់​អាហារូបករណ៍​៥០​កន្លែង​ដល់​សិស្ស​ជាប់​បាក់​ឌុប​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ​ ៖​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្រោម​កិច្ចសហការ​ជាមួយ​សាលា​ជាតិ​កសិកម្ម​ព្រែកលាប​ បានផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្ររង​ចំនួន​២៥​នាក់​និង​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​២៥ នាក់​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​២០២០​នេះ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដីពី​ការផ្ដល់​អាហារូបករណ៍​ឲ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​ថ្នាក់​បរិញ្ញាបត្រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​០៦​មករា​ឲ្យ​ដឹង​ថា ​ដើម្បី​បន្ត​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​សិក្សា២០២០ ២០២១​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្រោម​កិច្ចសហការ​ជាមួយ​សាលា​ជាតិ​កសិកម្ម​ព្រែកលាប​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្ររង​សិក្សា​រយៈពេល​២​ឆ្នាំ​ចំនួន២៥​នាក់​ និង​ ថ្នាក់​បរិញ្ញាបត្រ​សិក្សា​រយៈពេល​៤​ឆ្នាំ​ចំនួន​២៥​នាក់​ដល់​សិស្ស​សែ​ល​បាន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០២០​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បន្ត​ថា ​ចំពោះ​លក្ខខណ្ឌ​ចុះឈ្មោះ​ចូលរៀន​សម្រាប់​តែ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​និង​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២០​តែប៉ុណ្ណោះ​ និង​ត្រូវ​មាន​ឯកសារ​បញ្ជាក់​ពី​មន្ទីរ ​ឬ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​អំពី​ការ​បាន​ប្រឡង​និង​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២០​នេះ​។

ជាមួយគ្នា​នោះ​ដែរ​ បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​មក​ស្នើសុំ​បំពេញ​ទម្រង់​បែបបទ​សុំ​អាហារូបករណ៍​នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ ដែល​មាន​អាសយដ្ឋាន​វិថី​វិចិត្រសិល្បៈ​ភូមិ​ព្រែក​លាប​សង្កាត់​ព្រែកលាប​ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ ឬ​ ទំនាក់ទំនង​ទូរសព្ទ​លេខ​០១៦៨៣១៣៩៧​និង​០១២៩០៦០០៦​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ២០២១៕

ដោយ ៖ សំអឿន

សូមចុចអាន ៖ ​ផ្ទះ​សង់​ពី​ថ្មក្រោម​ឈើ​លើ​ឆាបឆេះ​សន្ធោសន្ធៅ ​សំណាង​ប្រជាពលរដ្ឋ​ រួមគ្នា​ពន្លត់​រលត់​ទាន់

សូមចុចអាន ៖ Update​ករណីអគ្គីភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ចាន​ស្នោ​​នៅ​ខណ្ឌពោធិ៍សែនជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម