Connect with us

ព័ត៌មានជាតិ

កម្ពុជានាំចេញឱសថទៅក្រៅប្រទេស មានទំហំទឹកប្រាក់ ១០ លានដុល្លារ ក្នុងមួយឆ្នាំ

បានផុស

នៅ

កម្ពុជាបាននាំចេញឱសថទៅកាន់ទីផ្សារក្រៅប្រទេស មានទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានចូលរួមលើកស្ទួយសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលា ស្ដីពី “ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍន៍វិស័យឱសថនៅកម្ពុជា” និងក្នុងឱកាសប្រារព្ធខួបលើកទី៦៣ នៃឱសថបំបាត់ការឈឺចាប់ “គីណាល់” នៅថ្ងៃទី១៦ ខែធ្នូនេះ  ឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយក នៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម មានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបាននាំចេញឱសថទៅកាន់ទីផ្សារអន្តរជាតិគឺ ក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹម ដោយក្នុងមួយឆ្នាំៗក្រុមហ៊ុនបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក្នុងទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារអាមេរិក ភាគច្រើននៅ ប្រទេសអាហ្វ្រិក និយាយភាសាបារាំង។

លោកឧកញ៉ា ហៃ លីអ៊ាង បានបន្តថា ទន្ទឹមនឹងកំណើននៃទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ ក្រុមហ៊ុនផលិតឱសថរបស់ ប៉េប៉េអឹម ក៏គ្រោងនឹងពង្រីកការផលិតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារទាំងនោះ ខណៈបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផលិតឱសថរបស់យើង ពីព្រោះយើងបានសហការជាមួយសាលាបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្ត្រជាពិសេសជំនាញឱសថ។

គួរបញ្ជាក់ថា ទោះបីជាកម្ពុជាប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ពិតមែន តែសហគ្រាសផលិតឱសថ ប៉េប៉េអឹម នៅតែបន្តផ្គត់ផ្គង់ឱសថសម្រាប់ពលរដ្ឋខ្មែរជាធម្មតា ព្រមជាមួយនឹងតម្លៃថេរ ព្រោះឱសថជាផលិតផលចាំបាច់ សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលនេះជាការបង្ហាញថា កម្ពុជាមានឯករាជ្យផ្នែកសុខុមាលភាព។ មកទល់បច្ចុប្បន្ននេះ សហគ្រាសផលិតឱសថ ប៉េប៉េអឹម មានផលិតផលប្រមាណ ២០០មុខ ខណៈផលិតផលសម្រាប់នាំចេញមានចំនួន ៥០មុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម