ព័ត៌មានជាតិ
សម្ដេច ស ខេង៖ ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ ត្រូវធ្វើជាប់ជាប្រចាំគ្មានទីបញ្ចប់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបានលើកឡើងថា ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ដែលត្រូវតែធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្តិសុខជាតិឱ្យបានរឹងមាំ ព្រោះសភាពការណ៍បច្ចុប្បន្នកំពុងមានការប្រែប្រួល។

សម្ដេចក្រឡាហោមបានអះអាងបែបនេះ ក្នុងឱកាសចូលរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅរាជបណ្ឌិតសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងមហាផ្ទៃកំពុងបន្តអនុវត្តយ៉ាងម៉ឺងមាត់ចំពោះការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងនូវសមត្ថភាពនិងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ។
សម្ដេច ស ខេងបានគូសបញ្ជាក់បន្ថែមថា «ការបណ្ដុះបណ្ដាលនិងការហ្វឹកហាត់ដល់កងកម្លាំងទៅដល់នគរបាលជាតិ គឺជាការចាំបាច់ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ហើយត្រូវចាត់ទុកការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់មន្ត្រីនគរបាល គឺជាការងារចាំបាច់ជាដាច់ខាតដោយមិនអាចខ្វះបាន»។

លើសពីនេះទៀត សម្ដេចក៏បានឱ្យដឹងដែរថា ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដូរ ដូចជាបទល្មើសបច្ចេកទេសជាដើម ដែលកំពុងវាយលុយខ្លាំង ហេតុដូចនេះប្រសិនបើធ្វើការទប់ស្កាត់មិនទាន់ទេនោះ នឹងប៉ះពាល់ដល់សន្តិសុខជាតិ ដូច្នេះហើយគឺចាំបាច់បំផុតដែលត្រូវបណ្ដុះបណ្ដាលមន្ត្រីនគរបាលឱ្យមានជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីគ្រប់រូបឱ្យមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីភារកិច្ចឱ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈ។

សម្ដេចក្រឡាហោម ក៏បានអះអាងបន្ថែមថា ស្ថិតក្នុងដំណាក់កាលបច្ចេកវិទ្យានេះ ក្រសួងមហាផ្ទៃក៏ត្រូវការធានាដើម្បីគ្រប់គ្រងសភាពការណ៍ ដូចនេះកងកម្លាំងនគរបាលជាតិគ្រប់រូបត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ដោយមានសីលធម៌ល្អ គុណធម៌ល្អ ព្រមទាំងប្រតិបត្តិការ បំពេញការងារប្រកបដោយវិជ្ជាជីវៈផងដែរ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


