Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ មានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពរកសន្តិភាព និងរក្សាសន្តិភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចស្វែងរកសន្តិភាព និងរក្សាសន្តិភាពបាន ហើយក្រុមអ្នកនយោបាយ ដែលអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ហើយថា នឹងអាចធ្វើបែបនេះបាន បែប​នោះបាន គឺមិនប្រាកដនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ សម្ដេច តេជោ ហ៊ុន សែន បានបន្តលើកឡើងថា ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយដល់រឿងធ្វើអ្វីមួយ ​ហើយអ្នកដែលមានសមត្ថភាពរកសន្តិភាព និងរក្សាសន្តិភាពនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំនិយាយបញ្ហាពាក់ព័ន្ធនឹងសន្តិភាព ​បើគ្មានសន្តិភាព កុំនិយាយដល់រឿងធ្វើអ្វីមួយ ​ហើយតើអ្នកណា ដែលមានសមត្ថភាពរកសន្តិភាព ហើយតើអ្នកណា ដែលមានសមត្ថភាពរក្សាសន្តិភាព គឺមានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពបែបនេះ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ក្រុមអ្នកនយោបាយ ដែលអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ហើយថា នឹងអាចធ្វើបែបនេះបាន បែបនោះបាន គឺមិនប្រាកដ និងមិនច្បាស់លាស់ នោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ថែមថា «ក្រុមអ្នកអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ថា អាចមានលទ្ធភាពធ្វើអញ្ចេះ ធ្វើអញ្ចុះ មិនប្រាកដទេ មិនច្បាស់ទេ មួយថ្ងៃៗគិតែជេរបញ្ចោរៗ អាហ្នឹង គឺទៅហើយៗ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា លើការងារជាក់ស្ដែង គឺសម្ដេច បានប្រមូលក្រុមអ្នកនយោបាយមកពីគណបក្សនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម