អភិបាលខេត្ត​កែប​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ក្រាលកន្ទេល​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ចំណុច​ទី​ប្រជុំ​ជន​ – Kampuchea Thmey Daily

Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្ត​កែប​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ក្រាលកន្ទេល​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ចំណុច​ទី​ប្រជុំ​ជន​

Published

on

អភិបាលខេត្ត​កែប​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ក្រាលកន្ទេល​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ចំណុច​ទី​ប្រជុំ​ជន ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់។

ដើម្បី​រក្សា​សោភ័ណភាព​ ក៏ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​មាត់​ឆ្នេរ​កម្សាន្ត​តំបន់​ទេសចរណ៍​ឆ្នេរ​កែប ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ នា​ពេល​ខាង​មុខ អភិ​បាល​ខេត្ត​កែប បាន​ជំរុញ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ តាម​បណ្ដោយ​ឆ្នេរ​ ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​ទាំង​មូល ឲ្យ​ចូលរួម​សហការ​។

ក្នុង​នោះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ​ នៅ​តាម​បណ្ដោយ​មាត់​ឆ្នេរ​ឲ្យ​បាន​ល្អ​ប្រសើរ​ សម្រាប់​ទទួល​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ​ទេសចរ​។​

​ការ​ជំរុញ​បែបនេះ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្ត​កែប ក្រោម​វត្តមាន ​លោក​ សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មានការ​ចូលរួម​ពី​ លោក លោកស្រី អភិ​បាល​រង​ខេត្ត កងកម្លាំង​ទាំង​បី ប្រធាន អនុប្រធាន​ មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ព្រមទាំង​ក្រុម​អាជីវករ​លក់​ដូរ​​តាម​បណ្ដោយ​ឆ្នេរ​ផង​ដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក​ សោម ពិសិដ្ឋ បាន​សំណូមពរ​ដល់​ក្រុម​អាជីវករ​លក់ដូរ និង​ម្ចាស់​ហាង រាប់ទាំង អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ផង​ដែរ ត្រូវ​បន្ត​ចូលរួម​សហការ​ក្នុង​ការ​កែលំអ​សោ​ភ័ណ​ភាព រក្សា​អនាម័យ ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ឲ្យ​បាន​ល្អ។

បន្ថែម​ពី​នោះ ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ណា​ក្រាលកន្ទេល​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ត្រង់​ចំណុច​ទីប្រជុំជន​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នោះ​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក ​រដ្ឋបាល​ខេត្ត​កែប ​តែងតែ​ដាក់​បម្រាម​មិន​ឲ្យ​ក្រុម​អាជីវករ​ណា​យក​ចិញ្ចើម​ផ្លូវ ឬ​ទីសាធារណៈ​ ដើម្បី​សង់​ខ្ចុ​ស ឬ​កាង​កន្លែង​ សម្រាប់​ក្រាល​កន្ទេលជួល​ឲ្យ​ភ្ញៀវ​អង្គុយ​លេង​ ឬ​ញុំា​អាហារ​នោះ​ឡើយ។ ​បើ​ក្រុម​អាជីវករ​ណា​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ដូច​ជម្រាប​ខាង​លើ រដ្ឋបាល​ខេត្ត​ នឹង​ឲ្យ​រុះ​រើចេញ​ជាបន្ទាន់​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services